លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបន្តវេនគ្រប់គ្រងកិច្ចប្រតិបត្តិការយោធាអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅជុំវិញពិភពលោក។ នាពេលបច្ចុប្បន្ននេះ សមាជិកសភាមួយក្រុមមកពីគណបក្សនយោបាយទាំងពីរ កំពុងជំរុញឲ្យមានការជជែកដេញដោលអំពីលក្ខខណ្ឌត្រឹមត្រូវតាមផ្លូវច្បាប់ក្នុងការសម្រេចថាតើ ដំណើរប្រតិបត្តិការយោធាទាំងនោះត្រូវការបញ្ចូលខ្លឹមសារថ្មីឬក៏យ៉ាងណា។ សមាជិកសភាអះអាងថា សង្គ្រាមប្រឆាំងនឹងអំពើភេរវកម្មត្រូវបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ចាប់តាំងពីច្បាប់អនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវករ ឬហៅកាត់ថា (AUMF) នាពេលបច្ចុប្បន្ននេះ ត្រូវបានអនុម័តតាំងពីឆ្នាំ២០០១មក។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យជាង២០០នាក់ចោទប្រកាន់លោកប្រធានាធិបតី Trump ថាបានរំលោភអំណាចរដ្ឋធម្មនុញ្ញ ដោយបានអនុម័តលើខ្ទង់ចំណាយរបស់លោកពាក់ព័ន្ធនឹងទំនាក់ទំនងអាជីវកម្មបរទេស។ ពាក្យបណ្តឹងរបស់ពួកគេរួមបញ្ជូលទាំងពាក្យបណ្តឹងពីរផ្សេងទៀត ដែលបានប្តឹងលោកTrumpថា ការទទួលបានអត្ថប្រយោជន៍ពីអាជីវកម្មរបស់លោកបានរំលោភបំពានដល់ «ច្បាប់ការពារមិនឲ្យមានឥទ្ធិពលពីបរទេស» ខណៈក្រុមមេធាវីរបស់លោកប្រធានាធិបតីលើកឡើងថាខដែលចែងក្នុងច្បាប់នេះត្រូវគេយកទៅប្រើប្រាស់ក្នុងលក្ខណៈទូលំទូលាយពេក។
ទោះបីជាប្រធានសភាតំណាងរាស្រ្តលោក Paul Ryan ចង់ផ្តោតលើដោះស្រាយបញ្ហាកំណែទម្រងពន្ធដារ ក៏ដោយក៏ការផ្តោតចម្បងនោះគឺ នៅតែមានទំនោរទៅលើប្រទេសរុស្ស៊ី។
បទបញ្ជាអង្គនីតិប្រតិបត្តិដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលហាមឃាត់ការធ្វើដំណើរបណ្តោះអាសន្នរបស់ពលរដ្ឋមកពីប្រទេសចំនួន៧ ដែលមានពលរដ្ឋភាគច្រើនកាន់សាសនាឥស្លាមគឺជាបញ្ហាបណ្តាលឲ្យមានការដេញដោលគ្នាច្រើន នៅពេលរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក John Kelly ចូលទៅសភាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ លោក Kelly បានខិតខំប្រឹងប្រែងធានាអះអាងអំពីបម្រាមនេះនៅក្នុងការដេញដោលនៅសភានេះ។
ខុសពីលោកប្រធានាធិបតី Donald Trump លោកអនុប្រធានាធិបតី Mike Pence បានចូលរួមក្នុងសេវាសាធារណៈជាច្រើន ធ្លាប់ធ្វើជាតំណាងរាស្ត្រ៦អាណត្តិ ហើយធ្លាប់ជាអភិបាលរដ្ឋ Indiana មួយរូបផងដែរ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ លោកអនុប្រធានាធិបតី បានបោះឆ្នោតជាប្រវត្តិសាស្រ្តបំបែកភាពស្មើគ្នារវាងសំឡេងគាំទ្រ និងសំឡេងមិនគាំទ្រដើម្បីតែងតាំងលោកស្រី Betsy Devos ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំរបស់សហរដ្ឋអាមេរិក។
បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោត ដែលមានរយៈយូរ និងប្រកបដោយភាពចម្រូងចម្រាសរួចមក នៅទីបញ្ចប់ពលរដ្ឋអាមេរិកាំងដែលបានទៅបោះឆ្នោត ទទួលបានមេដឹកនាំថ្មីហើយ។ អ្នកជំនួញលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ កាលពីថ្ងៃសុក្រ។
សកម្មជនរាប់ពាន់នាក់ប្រឆាំងការរំលូតកូនបានមកដល់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរួមការដង្ហែក្បួនដែលមានឈ្មោះថា March for Life ឬការដង្ហែក្បួនដើម្បីជីវិត។ ការដង្ហែរក្បួននេះបានធ្វើឲ្យមានការជជែកដេញដោលថ្នាក់ជាតិឡើងវិញពីការរំលូតកូននេះ ក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។
ហ្វូងមនុស្សម្នា ដែលស្លៀកពាក់ពណ៌ផ្កាឈូក មានចំនួនរាប់សែននាក់ បានប្រមូលផ្តុំគ្នាដើម្បីដើរហែរក្បួនស្ត្រី។
នៅពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ និងក្លាយជាប្រធានាធិបតីអាមេរិក នោះតំណែងនេះនឹងក្លាយជាតំណែងចុងក្រោយបង្អស់នៅក្នុងប្រវត្តិការងារល្បីល្បាញ និងមានអំណាចរបស់លោក។
លោក Donald Trump បានជួបជាមួយនឹងសមាជិកសភានិងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដើម្បីស្វែងរកសាមគ្គីភាពពីគណបក្សនេះ។
ក្រុមអភិរក្សបែបជ្រុលនិយមក្នុងសភាសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា សមាជិកភាគច្រើនរបស់ពួកគេគាំទ្រលោក Paul Ryan សមាជិកសភានៃគណបក្សសាធារណរដ្ឋ ឲ្យធ្វើជាប្រធានសភាតំណាងរាស្រ្ត។