កិច្ចពិភាក្សាដែលគេហៅថា «២បូក២» នេះនឹងនិយាយអំពីការរារាំងបន្ថែមដែលជាពាក្យមួយ គេយកមកប្រើប្រាស់ដើម្បីពិពណ៌នាអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់កម្លាំងនុយក្លេអ៊ែរ និងកម្លាំងមិនមែននុយក្លេអ៊ែរ ដើម្បីរារាំងចំពោះការវាយប្រហារលើសម្ព័ន្ធមិត្ត។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថាជិត២៩ខែចាប់តាំងពីការឈ្លានពានទ្រង់ ទ្រាយធំរបស់រុស្ស៊ីមក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នឹងពិភាក្សាចំណងទាក់ទងទ្វេភាគីនៅឯការចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រទី១៩ ខែកក្កដានេះថា ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពហើយ
បក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីវៀតណាមលោក To Lam បានមកធ្វើការងាររបស់ប្រធានបក្សកុម្មុយនិស្ត ក្នុងពេលដែលលោក Nguyen Phu Trong ដែលជាប្រធានកំពុងផ្តោតលើការព្យាបាលជំងឺមួយចំនួនដែលគេមិនបានឲ្យដឹង។
គម្រោងដែលត្រូវការថវិកាចំនួន ១៣,៩ ពាន់លានដុល្លារ មានគោលបំណងចាប់ផ្តើមលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាប្រទេសធំបំផុតទី ២ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលកាលពីឆ្នាំមុន សេដ្ឋកិច្ចបានកើនឡើងត្រឹមតែ ១,៩% ប៉ុណ្ណោះ។
អ្នកនាំពាក្យរបស់លោក Orban បាននិយាយថា លោក Trump និង លោក Orban បានជួបគ្នានៅភូមិគ្រឹះ Mar-a-Lago របស់លោក Trump ក្នុងរដ្ឋ Florida។
មេដឹកនាំទាំងពីរក៏បានអនុញ្ញាតឱ្យមានគោលការណ៍ណែនាំស្តីពីការបង្កើតប្រព័ន្ធរួមនៃការពង្រីកការទប់ស្កាត់ជាមុនសម្រាប់ឧបទ្វីបកូរ៉េ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរនិងយោធាមកពីកូរ៉េខាងជើង។ នេះបើតាមខុទ្ទកាល័យលោកប្រធានាធិបតី Yoon។
សំណួរថាតើកងទ័ពអ៊ីស្រាអែលស្ថិតនៅនៅតាមព្រំដែនក្លាយជាបញ្ហាមួយនៃបញ្ហានានា ដែលរារាំងកិច្ចព្រមព្រៀងឈប់បាញ់គ្នាយ៉ាងណានោះ ពីព្រោះទាំងក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីន និងទាំងអេហ្ស៊ីបដែលជាអ្នកសម្របសម្រួលនៅក្នុងការចរចានោះ ជំទាស់ប្រឆាំងនឹងការរក្សាវត្តមានរបស់កងទ័ពអ៊ីស្រាអែលនៅទីនោះ។
នេះជាករណីមួយដែលបានទាក់ទាញចំណាប់អារម្មណ៍នៅទូទាំងប្រទេស ចំពេលមានភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។
រោងចក្រ BYD ជាផ្នែកមួយនៃការវិនិយោគជាបន្តបន្ទាប់ក្នុងតម្លៃជាង ១.៤៤ ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិននានា ដែលកំពុងបង្កើតរោងចក្រនៅថៃ ហើយដែលកំពុងទទួលបានជំនួយទំនុកបម្រុងពីរដ្ឋាភិបាលថៃ ក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ។
លោក Orban ដែលជាអ្នករិះគន់ដល់ជំនួយយោធារបស់ប្រទេសលោកខាងលិចដល់អ៊ុយក្រែនហើយមានទំនាក់ទំនងដ៏កក់ក្តៅបំផុតជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានធ្វើការចរចាជាមួយលោក Zelenskyyក្នុងដំណើរទស្សនកិច្ចលើកទី១ របស់លោកទៅកាន់រដ្ឋធានីកៀវនៅក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
យានអវកាស Chang’e-6 របស់ចិន បានចុះចតនៅលើផែនដីកាលពីថ្ងៃអង្គារ ដោយបញ្ចប់បេសកកម្មជាប្រវត្តិសាស្ត្រ ដឹកយកសំណាកដី និងថ្មដំបូងគេពីផ្នែកឆ្ងាយនៃព្រះច័ន្ទ។ បន្ទាប់ពីការជោគជ័យដ៏ធំធេញនេះ ប្រទេសចិនបានប្រកាស់បេសកកម្មរុករកអវកាសជ្រៅថ្មីៗបន្ថែមទៀត។
ការតែងតាំងលោក Rutte ក្លាយជាផ្លូវការ ក្រោយពីគូប្រជែងតែម្នាក់គត់សម្រាប់តំណែងនេះ គឺប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានប្រកាសដកខ្លួនពីការប្រកួតកាលពីសប្តាហ៍មុន ដោយសារខ្វះការគាំទ្រ។
ពន្ធបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបមានរហូតដល់៣៨,១% លើរថយន្តអគ្គិសនី ដែលផលិតដោយចិនដែលនាំចូលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា ខណៈដែលប្លុកនេះស៊ើបអង្កេតអ្វីដែលខ្លួននិយាយថាជាការឧបត្ថម្ភធនហួសហេតុនិងមិនយុត្តិធម៌។
សំណុំរឿងរបស់លោក Thaksin គឺជាសំណុំរឿងដំបូងគេក្នុងចំណោមសំណុំរឿងកម្រិតខ្ពស់ចំនួនបួន ដែលពាក់ព័ន្ធនឹងតួអង្គនយោបាយសំខាន់ៗ ដែលមានវត្តមាននៅចំពោះមុខតុលាការកាលពីថ្ងៃអង្គារ។
លោក Marcos បានប្រាប់ទាហានហ្វីលីពីនកាលពីថ្ងៃទី ១០ ខែមិថុនាថា៖ «ការគំរាមកំហែងខាងក្រៅឥឡូវនេះគឺកាន់តែខ្លាំងឡើងនិងកាន់តែគួរឱ្យព្រួយបារម្ភ។ ហេតុនេះហើយយើងត្រូវតែត្រៀមខ្លួន»។
សារអ៊ីមែលព្រមានអំពីកម្មសិទ្ធិបញ្ញា និងលិខិតមួយច្បាប់របស់ក្រុមហ៊ុនមួយកាលពីឆ្នាំ ២០២២ ដែលបញ្ជាក់អំពីការព្រួយបារម្ភអំពី «ព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យា AI» ដើម្បីកំណត់ករណីយ៉ាងតិចចំនួន ៤០ ដែលការប្រើប្រាស់របស់កម្មវិធី NewsBreak នូវបច្ចេកវិទ្យា AI ប៉ះពាល់ដល់សហគមន៍ដែលខ្លួនខិតខំបម្រើ។
លោក Whipps បាននិយាយថា ការគាំទ្រនៃការទទួលស្គាល់របស់ប្រទេស Palau ថា កោះតៃវ៉ាន់ជារដ្ឋអធិបតេយ្យមួយធ្វើឱ្យខ្ញុំជា «សត្រូវ» នៅក្នុងក្រសែភ្នែករបស់ចិន ដោយលោកបាននិយាយបន្ថែមទៀតថា ចិន«ប្រហែលជាចង់ដកខ្ញុំចេញពីតំណែង ហើយដាក់នរណាម្នាក់ផ្សេងទៀតដែលមានគោលនយោបាយគាំទ្រចិន»។
ប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ប្រធានថ្មីរបស់ក្រុមហ៊ុនផលិតយន្តហោះ Boeing គួរមានការយល់ដឹងអំពីមូលហេតុដែលឈានទៅដល់វិបត្តិនៅពេលបច្ចុប្បន្ននេះរបស់ក្រុមហ៊ុន និងស្វែងរកវិធីអនុវត្តល្អបំផុតដើម្បីស្ដារក្រុមហ៊ុននេះឡើងវិញ។
បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានមកធ្វើទស្សនកិច្ចនៅហ្វីលីពីននិងអាស៊ីអាគ្នេយ៍ បានថ្លែងអំណរគុណលោក Marcos ពីការគាំទ្ររបស់ហ្វីលីពីនទៅលើអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត