លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ទោះជាមានការរិះគន់ពីក្រុមអ្នកការពារបរិស្ថាន ក្រុមមន្ត្រីនៃប្រទេសជាប់ដងទន្លេមេគង្គចំនួនបួន បានចាប់ផ្ដើមពិភាក្សាគ្នាជំហានដំបូងដើម្បីវាយតម្លៃលើលទ្ធភាពសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាង នៅក្នុងប្រទេសឡាវ។
ធនាគារពិភពលោកថា កម្ពុជាគួរពិចារណាលើការកែទម្រង់រចនាសម្ព័ន្ធ ដែលជាផ្នែកមួយអាចធ្វើឲ្យបរិយាកាសធ្វើជំនួញប្រសើរឡើងដើម្បីប្រកួតប្រជែង។
ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មានVOA នៅក្រៅកិច្ចប្រជុំទូទៅនៃមហាសន្និបាតអ.ស.បលើកទី៧៤ក្នុងបុរីញូវយ៉ក កាលពីចុងសប្ដាហ៍មុន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានមានប្រសាសន៍ថា គ្មានការចរចាណាមួយជាមួយអតីតគណបក្សសង្គ្រោះជាតិនោះឡើយ៕
នៅក្នុងកិច្ចសន្ទនាកម្រិតខ្ពស់មួយពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ លោក António Guterres អគ្គលេខាធិការអ.ស.ប បានព្រមានចំៗនៅចំពោះមុខតំណាងប្រទេសដែលចូលរួមមហាសន្និបាតលើកទី៧៤ថា ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កំពុងប្រឈមនឹងផលវិបាក ដោយសារតែកង្វះធនធានខាងហិរញ្ញវត្ថុ។
លោក António Guterres បានប្រាប់តំណាងប្រទេសនៅមហាសន្និបាតលើកទី៧៤របស់អង្គការសហប្រជាជាតិថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន១៧ចំណុចមិនអាចសម្រេចបាននៅត្រឹមឆ្នាំ២០៣០ទេ ប្រសិនបើរដ្ឋាភិបាលនីមួយៗមិនបង្កើនខ្ទង់ចំណាយទៅលើចំណុចគោលដៅទាំង១៧នោះ។
«ប្រសិនបើរដ្ឋាភិបាលគិតថាខ្លួនបានធ្វើកិច្ចការល្អប្រសើរហើយ វាមានសារៈសំខាន់ក្នុងការឱ្យស្ថាប័នផ្សេងៗទៀត ត្រួតពិនិត្យមើលលើការងារនោះ ដើម្បីឱ្យពួកគេអាចវាយតម្លៃដោយឥតលម្អៀងថា តើរដ្ឋាភិបាលសម្រេចបានសមិទ្ធផលទាំងនោះបានដោយរបៀបណា»។
ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាកម្ពុជា នឹងបញ្ជូនដីកាចាប់ខ្លួនលោក សម រង្ស៊ី ទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី មិនបានទទួលដីកាចាប់ខ្លួនលោក សម រង្ស៊ី ពីប្រទេសកម្ពុជាទេ។
លោកឡាច សាវី នាយកអង្គការ Aide et Action ប្រចាំតំបន់អាស៊ីគ្នេយ៍ និងប្រទេសចិនកំពុងចូលរួមមហាសន្និបាតលើកទី៧៤របស់អង្គការសហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញានេះ លោកប្រាក់ សុខុន ដែលជាតំណាងឲ្យមេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃអង្គារ ឆ្ពោះមកកាន់ទីក្រុងញូវយ៉ក។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការសម្រេចរបស់មេដឹកនាំកម្ពុជាយ៉ាងដូច្នេះ ទំនងជាមានចេតនារាំងខ្ទប់មិនឲ្យលោកសម រង្ស៊ី ជាន់ដីប្រទេសក្បែរខាងណាមួយ មុននឹងឆ្លងចូលមកប្រទេសកម្ពុជា។
លោក វ៉ិចទ័រ ហ្សូនា ថ្លែងថា ថា រដ្ឋាភិបាលបានត្រៀមទុនវិនិយោគប្រមាណពី៤០០ ទៅ៥០០លានដុល្លារសហរដ្ឋអាមេរិកទៅលើហេដ្ឋារចនាសម្ព័ន្ធ និងខ្សែបញ្ជូនអគ្គិសនីពីព្រំដែនឡាវប្រមាណជាង៣០០គីឡូម៉ែត្រ។
មួយសប្តាហ៍ក្រោយខួបពីរឆ្នាំនៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលកាលពីឆ្នាំ២០១៧ ស.រ.អា បានស្នើដល់រដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់លើលោក កឹម សុខា និងដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ។
មន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាបារម្ភអំពីការបង្ក្រាបលើអតីតមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងខណៈដែលលោក សម រង្ស៊ី គ្រោងធ្វើមាតុភូមិនិវត្តន៍។
កុមារពីរនាក់បានស្លាប់ដោយសារលង់ទឹក ក្នុងទឹកជំនន់ទន្លេមេគង្គក្នុងខេត្តក្រចេះនិងកុមារម្នាក់ទៀតស្លាប់ក្នុងខេត្តព្រះវិហារ។
ខណៈដែលភ្លៀងនៅតែបន្តធ្លាក់មិនដាច់ប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទឹកនៅតាមអាងទន្លេមេគង្គឡើងខ្ពស់បង្កជាទឹកជំនន់ជាលើកទី២នៅប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។
អង្គការអន្តរជាតិមួយបានរកឃើញថា ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមកុមារ បានសាយភាយពីទីក្រុងរហូតដល់ជនបទនៃប្រទេសកម្ពុជា
ក្នុងការពិភាក្សានោះ មេដឹកនាំទាំងពីរបានព្រមព្រៀងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ រួមទាំងពិភាក្សាលើកិច្ចការតំបន់ និងពិភពលោកក្នុងនោះរួមមានបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។
ការចែករំលែកទស្សនៈរបស់លោកមហាធា ធ្វើឡើងនៅថ្ងៃទី១នៃដំណើរទស្សនកិច្ចរបស់លោកចំនួនបីថ្ងៃនៅប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត