លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
លោកស្រី Li Ailan បានថ្លែងថា៖ «ដោយសារវ៉ាក់សាំងមានកំណត់ យោបល់របស់ខ្ញុំទៅកាន់សាធារណជនកម្ពុជា គឺប្រសិនបើវាដល់វេនរបស់អ្នកដើម្បីទទួលបានវ៉ាក់សាំង សូមទៅចាក់ឲ្យបានច្រើន។ ប្រសិនបើមិនទាន់ដល់វេនរបស់អ្នក សូមរង់ចាំដោយអត់ធ្មត់»។
មាត្រា ៧ នៃសេចក្តីព្រាងច្បាប់ ដែល VOA ទទួលបាន ចែងថា ការគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវជាប់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ពី ២ លានរៀលទៅ ១០ លានរៀល កាលបើអំពើខាងលើបណ្តាលឲ្យមានការចម្លងជំងឺកូវីដ
ក្នុងចំណោមមនុស្ស២៤នាក់ ដែលភាគច្រើនជាជនជាតិចិន មានជនជាតិខ្មែរ៤នាក់និងជនជាតិវៀតណាម៤នាក់ផងដែរ។
លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ប្រាប់VOAនៅថ្ងៃច័ន្ទនេះថាជនជាតិចិន ដែលត្រូវចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតនោះត្រូវបានបញ្ជូនតាមយន្តហោះទៅប្រទេសចិនវិញកាលពីសប្តាហ៍មុន។
កាលពីថ្ងៃសៅរ៍ ពេលដែលរដ្ឋាភិបាលប្រកាសការរាតត្បាតសហគមន៍ទ្រង់ទ្រាយធំនៅភ្នំពេញ ដោយមិនទាន់ដឹងប្រភព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការរើសអើងលើជនជាតិចិន បើទោះមានការឆ្លងក្នុងចំណោមជនជាតិភាគច្រើនក៏ដោយ។
ក្នុងចំណោមមនុស្ស ៤០ នាក់នោះ ជនជាតិចិន ៧ នាក់រស់នៅក្នុងខេត្តព្រះសីហនុ ដែលបានសុំវិញ្ញាបនបត្របញ្ជាក់សុខភាពដើម្បីទៅប្រទេសចិនវិញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយលទ្ធផលតេស្តវិជ្ជមានកូវីដ១៩។ ក្នុងចំណោមមនុស្ស ៤០ នាក់នោះ ក៏មានជនជាតិខ្មែរ ២ នាក់ផងដែរ។
អង្គការអន្តរជាតិមួយនេះបង្ហាញក្តីព្រួយបារម្ភថា ព្រៃឡង់ដែលមានផ្ទៃក្រឡាប្រមាណកន្លះលានហិកតា ស្ថិតក្នុង «ហានិភ័យធ្ងន់ធ្ងរ» ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីអ្នកការពារបរិស្ថានត្រូវបានហាមឃាត់មិនឲ្យចុះល្បាតតំបន់ព្រៃឡង់តទៅទៀត។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មានអ្នកឆ្លងថ្មីចំនួន ៥៨ នាក់ទៀត ក្នុងចង្កោមឆ្លងសហគមន៍ដែលភាគច្រើនជាជនជាតិចិន និងមានខ្មែរ ៥នាក់។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ជំរុញឲ្យចាត់វិធានការតឹងរ៉ឹងចំពោះអ្នករំលោភវិធានការទាំងនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មានអ្នកឆ្លងថ្មីចំនួន ២៣ នាក់ទៀត ដែលភាគច្រើនជាជនជាតិចិន។ ការណ៍នេះនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» នេះ មានចំនួន ៩៩ នាក់ គិតត្រឹមថ្ងៃអង្គារនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ថ្ងៃចន្ទនេះ បានចេញបញ្ជាឲ្យបិទសាលារៀនទាំងរដ្ឋ និងឯកជនក្នុងរាជធានីនិងខេត្តកណ្តាលជាបណ្តោះអាសន្ន យ៉ាងតិច២សប្តាហ៍ ចាប់ពីថ្ងៃចន្ទនេះទៅ ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ បន្តកើនឡើង។
ការឆ្លងរាលដាលចូលសហគមន៍ទ្រង់ទ្រាយធំពេលនេះ ស្របពេលកម្ពុជាកំពុងចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយមនុស្សធម៌របស់ប្រទេសចិន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែកុម្ភៈ។
មន្រ្តីក្រសួងសុខាភិបាលនិងក្រសួងយុត្តិធម៌បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋចែករំលែកព័ត៌មាន «ក្លែងក្លាយ» ដែលនិយាយថា មានករណីស្លាប់ ដោយសារចាក់វ៉ាក់សាំងរបស់ចិន ហើយថា ការចែករំលែកព័ត៌មាននេះ នឹងប្រឈមទោសជាប់ពន្ធនាគារ។
ពួកគេក៏បានបង្ហាញក្តីបារម្ភអំពីការតម្រូវឲ្យផ្តល់ព័ត៌មានដល់រដ្ឋាភិបាល តាមអនុក្រឹត្យដែលពួកគេថាជាការចែងមិនច្បាស់ ដោយអាចនាំឲ្យរដ្ឋាភិបាលអាចនឹងតម្រូវឲ្យក្រុមហ៊ុនផ្តល់ការចូលមើលទិន្នន័យផ្ទាល់ខ្លួនណាមួយ តាមការចង់បាន។
បើតាមអនុក្រឹត្យនេះ ត្រូវពិន័យជាប្រាក់ពី១០លានរៀល(ប្រមាណ២៥០០ដុល្លារ)ទៅ៥០លានរៀល(ប្រមាណ១២៥០០ដុល្លារ)ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូលឬជួយសម្រួលដោយចេតនាដល់បុគ្គលដែលធ្វើចត្តាឡីស័ក ឲ្យគេចចេញពីការត្រួតពិនិត្យរបស់មន្រ្តីចត្តាឡីស័ក
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានប្រសាសន៍ថាលោកមានការព្រួយបារម្ភអំពីការផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត។
ក្រោយការបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ និងដកសក្តិអតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង នឹងត្រូវប្រឈមមុខនៅតុលាការ ក្រោមការស៊ើបអង្កេតបន្តទៀត។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថាកម្ពុជាគួរតែរៀនចំណុចល្អៗរបស់សហរដ្ឋអាមេរិកដែលជាប្រទេសមានប្រជាធិបតេយ្យរឹងមាំ និងមិនគួរប្រៀបធៀបរវាងកម្ពុជានិងអាមេរិកលើការប្រើប្រាស់ពាក្យពេចន៍បែបញុះញង់នេះទេ។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថាទំនប់វារីអគ្គិសនីជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលនាំឲ្យខ្វះទឹក ឬទឹកមានច្រើន ដោយសារទំនប់វារីអគ្គិសនីត្រូវបង្ខាំងទឹកសម្រាប់ផលិតអគ្គិសនីតាមតម្រូវការរបស់ប្រទេសនីមួយៗ។
លោកសាស្ត្រាចារ្យ Vitit Muntarbhorn ដែលជាជនជាតិថៃ ត្រូវបានស្នើដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឲ្យកាន់តំណែងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូណា ស្មីត ដែលទទួលតំណែងនេះ តាំងពីឆ្នាំ ២០១៥ មក។
ព័ត៌មានផ្សេងទៀត