លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
កម្ពុជាចាំបាច់ត្រូវកែទម្រង់ប្រព័ន្ធតុលាការ និងធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា ទើបស្ថានភាពនៃអំពើពុករលួយនៅក្នុងប្រទេសនេះ អាចមានភាពល្អប្រសើរឡើងជាងនេះបាន។
សមាជិកសភាទាំងនេះ សរសេរថា «បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស មិនអាចត្រូវបានចាត់ទុកថា ជាបញ្ហាតូចតាច ជាងបញ្ហាសេដ្ឋកិច្ចឬសន្តិសុខនោះទេ»។
សេរីភាពសារព័ត៌មាន ត្រូវបានគាបសង្កត់ តាមរយៈច្បាប់និងបទប្បញ្ញត្តិថ្មីៗ ដែលបង្កើតឡើងដោយរដ្ឋាភិបាលភាគច្រើននៃប្រទេសក្នុងតំបន់អាស៊ាននេះ។ នេះបើយោងតាមអង្គការ Freedom House។
ពលរដ្ឋខ្មែរមួយក្រុមនៅក្នុងសហរដ្ឋអាមេរិក អះអាងថា ពួកគេនឹងធ្វើការតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែននៅក្នុងទឹកដីអាមេរិក ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ខ្លួនមិនពាក់ព័ន្ធនឹងគម្រោងតវ៉ារបស់ក្រុមខ្មែរអាមេរិកាំងនេះទេ។
គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនៃសហភាពអន្តរសភាក៏នឹងពិនិត្យទៅលើភាពស្របច្បាប់នៃចំណាត់ការថ្មីៗ ដែលត្រូវធ្វើឡើងប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ផងដែរ។
អង្គការដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅលើពិភពលោកនេះ បានដាក់ប្រទេសកម្ពុជា ក្នុងលំដាប់លេខរៀងទី១៥០ ក្នុងចំណោមប្រទេសចំនួន១៦៨។
រហូតមកដល់ពេលនេះ គ្រាប់បែកខ្លះដែលទម្លាក់ពីយន្តហោះចម្បាំងក្នុងសម័យសង្គ្រាមនោះ នៅមិនទាន់ផ្ទុះនៅឡើយ ហើយនៅរាយប៉ាយនៅលើផ្ទៃដីកម្ពុជានៅឡើយទេ។
ក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មជាច្រើន ដោយរួមទាំងការវាយប្រហារនៅក្នុងទីក្រុងប៉ារីសកាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្ស១៣០នាក់ផង។
លោក ឃែរី កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសទីពីរក្នុងដំណើរបំពេញទស្សនកិច្ចបីប្រទេសរបស់លោក ក្នុងតំបន់អាស៊ីនៅសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) នឹងជួបជាមួយមន្ត្រីគណបក្សប្រឆាំងនិងតំណាងអង្គការសង្គមស៊ីវិលផងដែរ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជា ដើម្បីគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
អ្នកវិភាគឯករាជ្យខាងបញ្ហាយុវជននិងសង្គមលើកឡើងថា បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម ទំនងជាមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរនយោបាយបានទេ នៅក្នុងប្រទេសកម្ពុជាក្នុងការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ។
អ្នកជំនាញខាងភាពយន្ត និយាយថា ការផលិតភាពយន្តខ្នាតខ្លី និងភាពយន្តដែលមានលក្ខណៈអប់រំ មានសារៈសំខាន់ សម្រាប់ការទទួលបានប្រជាប្រិយភាពឡើងវិញ ពីសំណាក់ទស្សនិកជនខ្មែរក្នុងសម័យកាលបច្ចុប្បន្ននេះ។
ជនរងគ្រោះនៃរបបខ្មែរក្រហមអាចប្រែក្លាយខ្លួនរបស់ពួកគេឲ្យទៅជាអ្នកបង្កើតការផ្សះផ្សាជាមួយអតីតកម្មាភិបាលខ្មែរក្រហមបាន តាមរយៈការអូសទាញអតីតកម្មាភិបាលខ្មែរក្រហមទាំងនោះឲ្យចូលរួមនៅក្នុងសកម្មភាពជួយសង្គម និងវប្បធម៌វិញ។
អង្គការ Human Rights Watch បាននិយាយថា រដ្ឋាភិបាលគួរតែធ្វើឲ្យប្រាកដថា សិក្ខាសាលាថា្លក់ជាតិមួយមានតម្លាភាពនិងមានការចូលរួមពីភាគីនានា។
លោក យឹម ទិត្យ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនរួមមានអំពើប្រល័យពូជសាសន៍ខ្មែរក្រោមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលរួមទាំងការធ្វើទុក្ខម្នេញលើខ្មែរក្រោមនិងជនជាតិវៀតណាម។
លោក នេត្រ ភក្ត្រា ថានៅដំណាក់កាលនេះ គេត្រូវស៊ើបអង្កេតដើម្បីស្វែងរកភស្តុតាងឲ្យបានគ្រប់គ្រាន់ដើម្បីឈានទៅដល់ការចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្ន។
មូលហេតុនៃសោកនាដកម្មនៃការសម្លាប់រង្គាលក្នុងប្រទេសកម្ពុជានាសម័យខ្មែរក្រហមនោះបណ្ដាលមកពីសង្គ្រាមត្រជាក់រវាងប្រទេសមហាអំណាចសំខាន់ៗមួយចំនួនរួមមានចិន និងសហរដ្ឋអាមេរិកជាដើម។
ប្រជាពលរដ្ឋកម្ពុជាបង្ហាញក្តីសង្ឃឹមចំពោះឥទ្ធិពលនៃដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Obama ទៅកាន់ប្រទេសកម្ពុជា ដោយលើកឡើងថា កម្មវិធី«ចូរឲ្យក្មេងស្រីទៅរៀន» ដែលលោកស្រីនាំមកជាមួយនោះ នឹងជួយឲ្យក្មេងស្រីនៅកម្ពុជា កាន់តែច្រើនឡើងបានទទួលការអប់រំរហូតដល់កម្រិតខ្ពស់។
លោកសឿង សារ៉ាត់ក្នុងចំណោមអ្នកភូមិជនជាតិដើមភាគតិចមួយចំនួនទៀតដែលក្រាញននៀល មិនព្រមចាកចេញពីដីចម្ការរបស់ខ្លួន។
គណៈកម្មការជាតិទន្លេមេគង្គវៀតណាមបានអំពាវនាវឲ្យមានការពន្យារពេលគម្រោងសាងសង់ទំនប់នេះដើម្បីធ្វើការសិក្សាបន្ថែមទៀតអំពីផលប៉ះពាល់ឆ្លងព្រំដែន ជាពិសេសទៅលើចរាចរត្រី។
ព័ត៌មានផ្សេងទៀត