គណបក្សប្រឆាំងចំនួនពីរ គឺគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានទាមទារឱ្យស្ថាប័នរៀបចំការបោះឆ្នោតពិចារណា និងរក្សាទុកបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប. បានលុបចេញពីឃុំសង្កាត់មួយចំនួន។
គេមិនទាន់ដឹងនៅឡើយទេថា តើការកំណត់យកអាករលើតម្លៃបន្ថែម នេះនឹងប៉ះពាល់កម្រិតណាក្នុងប្រទេសកម្ពុជា ដែលមានអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ១៣លានគណនី។
អ្នករិះគន់មួយចំនួនយល់ថា កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ ដោយសារកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
បើតាមកញ្ញា សេង ធារី សំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាសរបស់កញ្ញា និងសកម្មជននយោបាយផ្សេងទៀតដែលកំពុងត្រូវបានតុលាការបើកការជំនុំជម្រះនោះ គឺជាផ្នែកមួយនៃឈុតឆាកសម្តែងល្ខោននយោបាយដែលរៀបចំដោយអ្នកនយោបាយតែប៉ុណ្ណោះ។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកបរិស្ថាន សាទរចំពោះបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសនេសាទក្នុងខេត្តជាប់បឹងទន្លេសាប ដើម្បីបញ្ចៀសការបាត់បង់ធនធានជលផលបន្ថែមទៀត។
លោក ស ខេង បានប្រាប់ទៅគណបក្សនយោបាយទាំងអស់មិនត្រូវបំផ្លើស ឬនិយាយមួលបង្កាច់ពីអ្វីដែលកើតឡើងក្នុងសង្គម ដែលគ្រាន់តែរឿងតូចឲ្យទៅជារឿងធំនោះទេ។ លោកមិនបានបញ្ចេញឈ្មោះគណបក្សដែលលោកបានប្រតិកម្មនោះឡើយ។
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ដែលជារដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃចន្ទនេះ បានចាកចេញពីប្រទេសទៅបំពេញទស្សនកិច្ចដំបូងរបស់ខ្លួននៅមីយ៉ាន់ម៉ា ដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីស្វះស្វែងរកវិធីសាស្រ្តសម្របសម្រួលដោះស្រាយវិបត្តិនៅក្នុងប្រទេសមួយនេះ។
កូដករទាំង៣នាក់រួមមានលោក សេង វណ្ណារិទ្ធ លោក ជួប ចាន់ណាត និង លោក សៅ សម្បត្តិ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគារកាលពីដើមខែកុម្ភៈឆ្នាំ២០២២នេះ ក្រោមហេតុផលរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។
លោក ហ៊ុន សែន បានផ្តល់ការពន្យល់ថា ប្រធានអាស៊ានគ្មានសិទ្ធិផ្តាច់មុខក្នុងការកំណត់កាលបរិច្ឆេទសម្រាប់ការប្រជុំជាមួយដៃគូអាស៊ានទេ។
កាលពីយប់ថ្ងទី១៤ខែមីនា ក្រសួងការងារបានធ្វើឱ្យសង្គមស៊ីវិលភ្ញាក់ផ្អើល ដោយក្រសួងបានចេញលិខិតទទួលស្គាល់ពីការចុះបញ្ជីសមាសភាពដឹកនាំអង្គការសហជីពថ្មីនៃក្រុមហ៊ុននេះ ដែលមានឈ្មោះថា «សហជីពសិទ្ធិ និងប្រយោជន៍រួមនៃបុគ្គលិក ណាហ្គាវើលដ៍»។
ក្រុមកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៏ ស្នើទៅអាជ្ញាធរ និងក្រសួងពាក់ព័ន្ធឱ្យចាត់វិធានការច្បាប់លើកងកម្លាំងអាជ្ញាធរ ជាពិសេសក្រុមស្លៀកពាក់ស៊ីវិល ដែលត្រូវពួកគាត់ចោទថា បានប្រើប្រាស់ហិង្សាទៅលើពួកគាត់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃពុធបានឲ្យដឹងថាអាជ្ញាធរចិនធ្លាប់បានស្នើកម្ពុជាថាចង់បង្ក្រាបបទល្មើសឧក្រិដ្ឋកម្មនានាក្នុងខេត្តព្រះសីហនុពាក់ព័ន្ធករណីឃាតកម្មការចាប់ជំរិតការបង្ខាំងមនុស្សខុសច្បាប់ដោយប្រើកម្លាំងនគរបាលរបស់ចិន។ ប៉ុន្តែសំណ
ក្រុមកូដករ និងសង្គមស៊ីវិល បានចោទសួរអំពីការអនុវត្តនូវស្តង់ដាផ្ទុយគ្នា ឬស្តង់ដា២ រវាងការរៀបចំកម្មវិធីជួបជុំផ្សេងៗ ជាពិសេសកម្មវិធីជួបជុំឯកជននៅគេហដ្ឋាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងការជួបជុំសម្ដែងកង្វល់របស់ក្រុមសហជីព។
ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ ហៅកាត់ថា «ក្រម» ត្រូវបានអនុម័តឲ្យប្រើប្រាស់លើកទីមួយកាលពីថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០១៥ ដោយសមាគមធនាគារនៅកម្ពុជា។
កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ នេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ។
បើតាមលោក ហ៊ុន សែន សង្រ្គាមនេះបានឈានទៅដល់«អន្តរតូបនីយកម្ម»រួចទៅហើយ ដោយសារមានការផ្គត់ផ្គង់អាវុធទៅប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសមួយចំនួន។
អ្នកជំនាញសុខាភិបាលថា ជំងឺកូវីដ១៩ បង្កដោយវីរុសបំប្លែងថ្មីអូមីក្រុងឆ្លងលឿន អ្នកជំងឺមានអាការៈស្រាល តែទាមទារឲ្យពលរដ្ឋគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
លោកអភិបាលស្រុកបន្ទាយស្រីបានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា ជាការប្រឌិត និងគ្មានមូលដ្ឋានច្បាស់លាស់ ខណៈលោកអះអាងថា លោកធ្វើទៅតាមតួនាទី និងច្បាប់តែប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត