កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៥ ខែមករានេះ បានឲ្យដឹងថា នៅកម្ពុជាមានត្រីក្រពតចំនួន១០ប្រភេទ ក្នុងនោះ៣ប្រភេទមានជាតិពុល ហើយជាតិពុលទាំងនោះមានកម្រិតខ្ពស់នៅរដូវពងកូនបន្តពូជ ក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។
អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ជាង៥សែននាក់ (៥៣៦,៦៧៤នាក់) ឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីមានចំនួនជាង២ម៉ឺនឈ្មោះ (២១,៦៧១ឈ្មោះ) និងឈ្មោះប្រជាពលរដ្ឋដែលបានស្នើសុំកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួនជាង៥ពាន់នាក់ (៥៥៧២នាក់)។
លោក ស ខេង ថ្លែងថា ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងបក្សពួកផ្សេងទៀត សុទ្ធតែប្រឈមនឹងការទទួលទោស បើទោះបីជាលោក កឹម សុខា ប្រកាសមិនចូលរួមជាមួយចលនានេះក៏ដោយ។
កាលពីការបោះឆ្នោតឃុំ-សង្កាត់ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ គណបក្សសង្រ្គោះជាតិទទួលបានសំឡេងគាំទ្រសន្លឹកឆ្នោតជិត៤៤ភាគរយ។
លោក សម រង្ស៊ី លើកឡើងថា ចលនាសង្ក្រោះជាតិគឺជាចលនាអហិង្សា និងថា ការហៅចលនាសង្គ្រោះជាតិថា ជាអំពើភេរវកម្ម គឺដោយសាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានការព្រួយបារម្ភពីចលនានេះ។
កាលពីថ្ងៃទី១៦ ខែមករា លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្រ្តគណបក្សប្រឆាំងព្រមទាំងអតីតតំណាងរាស្ត្រគណបក្សប្រឆាំងនិងសហការីជាង១០រូបផ្សេងទៀត បានផ្ញើលិខិតសុំការអនុញ្ញាតចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅព្រឹកថ្ងៃទី១៩ ខែមករា នេះ។
ក្នុងដីកានោះក៏បានដាក់ឲ្យគណៈកម្មការបុណ្យទាំងបីរូប ស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នដោយសំអាងហេតុផលថា ដើម្បីបង្ការនិងទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។
នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មទៅនឹងអត្ថបទព័ត៌មានមួយរបស់កាសែតភ្នំពេញប៉ុស្តិ៍ថា បានផ្សាយសម្តីរបស់លោកខុស ពាក់ព័ន្ធនឹងកាលបរិច្ឆេទនៃការពន្យារពេលការបោះឆ្នោត។ លោកបញ្ជាក់ថា ការបោះឆ្នោតក្នុងឆ្នាំ២០១៨ ខាងមុខ នឹងធ្វើឡើងតាមការកំណត់ បើទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា រដ្ឋាភិបាលគួរធ្វើយ៉ាងណាអាចឲ្យគណបក្សប្រឆាំងបានចូលរួមការបោះឆ្នោតដើម្បីធានានូវភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
មេធាវីរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបដែលកំពុងជាប់ឃុំឃាំងលើកឡើងថាលោកមិនបានដឹងពីភស្តុតាងដែលសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលមួយចំនួនបានផ្សាយនិងចោទកូនក្តីរបស់លោកថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពថត ឬ ផលិតវីដេអូអាសអាភាសនោះទេ។
មេធាវីការពារក្តីឲ្យអ្នកទាំងពីរ និងអ្នកឃ្លាំមើលស្ថានការណ៍សង្គមយល់ថា ការចោទប្រកាន់នេះជារឿងអយុត្តិធម៌សម្រាប់អ្នកទាំងពីរ។
សហភាពអឺរ៉ុប ព្រឹទ្ធសភាអាមេរិក និងសេតវិមានបានចេញសេចក្តីថ្លែងការណ៍រិះគន់រដ្ឋាភិបាលកម្ពុជា ព្រមទាំងបានព្រមានផ្តាច់ជំនួយ និងដាក់ទណ្ឌកម្មផ្សេងៗដោយសារការរំលាយគណបក្សសង្គ្រោះជាតិ។
ក្រុមមេធាវីក្រសួងមហាផ្ទៃបានការពារភស្តុតាងចុងក្រោយ ដែលមានបញ្ជីរាយនាមឈ្មោះរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ថា មានជាប់ពាក់ព័ន្ធជាមួយផែនការផ្តួលរំលំរដ្ឋាភិបាលនោះ និងបានស្នើឲ្យតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរបស់ពួកគេក្នុងម្នាក់ៗ៥ឆ្នាំ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារៀបចំពិព័រណ៍ស្តីពីដំណើរទស្សនកិច្ចរបស់លោកស្រី Jaqueline Kennedy ដែលជាភរិយាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្ហាញពីចំណងមិត្តភាពរឹងមាំរវាងកម្ពុជា-អាមេរិក។
លោក អ៊ួន ឈិន បញ្ជាក់ថា លោកដំឡើងបន្ទប់ស្ទូឌីយោសម្រាប់បង្កើតអាជីវកម្មផលិតចម្រៀងខារ៉ាអូខេតែប៉ុណ្ណោះ។
លោក សម រង្ស៊ី និយាយថា គណបក្សសង្គ្រោះជាតិត្រូវគេរំលាយតែនៅលើក្រដាសដែលរៀបចំដោយរដ្ឋអំណាចតែប៉ុណ្ណោះ។
កាលពីថ្ងៃច័ន្ទកន្លងទៅ លោក ហ៊ុន សែន និយាយទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកអាណត្តិមុនៗ បានប្រើប្រាស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់ប្រទេសដទៃ។
មេធាវីតំណាងក្រសួងមហាផ្ទៃដាក់ភស្តុតាងបន្ថែមសុំឲ្យតុលាការកំពូលហាមថ្នាក់ដឹកនាំគណបក្សប្រឆាំង១១៧នាក់ធ្វើនយោបាយរយៈពេល៥ឆ្នាំ។ អ្នកនាំពាក្យគណបក្សប្រឆាំងលើកឡើងថា នេះពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
តុលាការភ្នំពេញពន្យារពេលការប្រកាសសាលក្រមជាថ្មីទៀត ដើម្បីបន្តស៊ើបអង្កេតសំណុំរឿងបាញ់សម្លាប់អ្នកជំនួញ ដែលពាក់ព័ន្ធនឹងលុយជាច្រើន។
លោកស្រី លី ស្រីវីណា ដែលធ្លាប់ជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញបានបញ្ជាក់ថា ការសុំលាលែង គឺធ្វើឡើងដោយសារមានការមមាញឹកក្នុងវិជ្ជាជីវៈ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
ព័ត៌មានផ្សេងទៀត