កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ស្ត្រីអ្នកច្នៃម៉ូតវ័យក្មេងកម្ពុជាទាំង១២រូប ទទួលបានការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលរចនាបែបទំនើប (Modern Ethnic Design Center)។ ហើយពួកគេត្រូវធ្វើការប្រកួតប្រជែងនៅកម្ពុជា មុននឹងត្រូវចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសអាល្លឺម៉ង់។
លោក ហ៊ុន សែន ក៏បានសុំឲ្យនាយករដ្ឋមន្រ្តីឡាវលើកឡើងអំពីគោលការណ៍អាស៊ាន និងគោលការណ៍របស់ឡាវ ដែលមិនអនុញ្ញាតមានឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង។
បន្ទាប់ពីសហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ការចោទប្រកាន់និងដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រសួងការបរទេសកម្ពុជាបានឆ្លើយតបភ្លាមៗ ដោយការពារការចាប់និងឃុំខ្លួនលោក កឹម សុខា។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានចោទប្រកាន់ថា អង្គការទាំងនេះបានផ្សព្វផ្សាយរបាយការណ៍ «ប្រាសចាកពីការពិតនិងជាព័ត៌មានក្លែងក្លាយ (Fake News) និងមានបំណងទុច្ចរិត....ដែលអាចជាមធ្យោបាយបំពេញបំណងបរទេសអមិត្ត»។
ប្រទេសកម្ពុជាកំពុងត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួនពីរនៅឆ្នាំក្រោយ និងនៅឆ្នាំ២០២៣។ ខណៈត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ទាំងនោះ កម្ពុជាបានសុំជំនួយពីប្រទេសចិនដើម្បីធានារ៉ាប់រងដល់ប្រព័ន្ធសុវត្ថិភាព។
ក្រសួងមហាផ្ទៃនឹងបើកកិច្ចប្រជុំពិសេសមួយក្នុងសប្តាហ៍នេះ ដើម្បីកំណត់ឲ្យឧកញ៉ាក្នុងជួរនគរបាលទាំងនោះ បោះបង់តួនាទីមួយ និងរក្សាតួនាទីមួយ។
អតីតអ្នកសារព័ត៌មានទាំងពីររូបគឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទលើកឡើងថា ការលើកពេលប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញនេះ បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគេ។
បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញកាលពីខែមីនា ឆ្នាំ២០១៩ បញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ក្រសួងបានផ្តល់បណ្ណ និងសៀវភៅការងារដល់ជនបរទេសចំនួន១៣៥,២០១នាក់។
ការកើនឡើងនូវចំនួនអ្នកទេសចរ និងការកើនឡើងនូវប្រព័ន្ធបច្ចេកវិទ្យា ជាមូលហេតុធ្វើឲ្យកុមាររងគ្រោះដោយបទល្មើសផ្លូវភេទកាន់តែច្រើន។
បន្ទាប់ពីមានការច្រានចោលការរាយការណ៍កាលពីសប្តាហ៍មុនដែលថា កងទ័ពកម្ពុជានិងកងទ័ពនៃប្រទេសឡាវកំពុងស្ថិតក្នុងភាពប្រឈមមុខដាក់គ្នានៅតំបន់មុំបីនៃព្រំដែនខេត្តព្រះវិហារ នៅថ្ងៃចន្ទនេះ កម្ពុជានិងឡាវព្រមព្រៀងអញ្ជើញអ្នកជំនាញផ្នែកផែនទីពីប្រទេសបារាំងមកពិនិត្យព្រំដែន។
ពិព័រណ៌មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ «៤០ឆ្នាំ៖ ការចង់ចាំជនរងគ្រោះ ស-២១» ត្រូវបានធ្វើឡើងនៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា កន្លងទៅនេះ។ ពិព័រណ៍នេះនឹងត្រូវបើកឲ្យសារធារណជនចូលទស្សនាដោយឥតគិតថ្លៃរយៈពេលពេញមួយឆ្នាំ។
«គ្រប់ពេលដែលខ្ញុំមើលភាពយន្តនេះគឺខ្ញុំតែងតែយំ»។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ទ្វីបអឺរ៉ុបក្នុងឆមាសទី១ឆ្នាំ២០១៩ត្រឹមតែជិត៩៣.០០០តោនតែប៉ុណ្ណោះពោលគឺធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ប្រាប់ VOA ថា ជលផលនៅកម្ពុជាកំពុងរងបញ្ហាប្រឈមជាច្រើនដែលមានដូចជាបទល្មើសនេសាទ ការកាប់ព្រៃលិចទឹក គ្រោះធម្មជាតិ និងការសាងសង់ទំនប់វារីអគ្គិសនីជាដើម។
នៅសប្តាហ៍នេះ រដ្ឋាភិបាលបានព្យាយាមការពារនិងទប់ស្កាត់សេចក្តីសម្រេចព្យួរ EBA គឺការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់អឺរ៉ុប តាមរយៈការដាក់របាយការណ៍លម្អិតមួយស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជូនគណៈកម្មការអឺរ៉ុប។
ខណៈពេលដែលទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជាកាន់តែមានភាពរកាំរកូស សហរដ្ឋអាមេរិកបានសម្រេចតែងតាំងអ្នកកាទូតជាន់ខ្ពស់ម្នាក់ ដែលមានបទពិសោធន៍ការងារស៊ីជម្រៅអំពីតំបន់អាស៊ី ឲ្យក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា។
នៅសប្តាហ៍នេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិចិនចំនួនជិត១៣០នាក់ ដែលបានប្រើប្រាស់កម្ពុជាធ្វើជាទីតាំងចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ទៅលើជនជាតិចិនដូចគ្នានៅឯប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងចំនួនបួនរបស់កម្ពុជានឹងចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់នៅចុងខែកញ្ញាខាងមុខ ដែលមន្ត្រីផ្លូវការអះអាងថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញការអនុវត្តន៍គោលការណ៍វិមជ្ឈការនៅកម្ពុជា។
ប្រជាពលរដ្ឋមួយក្រុមមកពីឃុំចំនួនបី នៃស្រុកគិរីសាគរ ខេត្តកោះកុង បានតវ៉ានៅខាងមុខស្ថានទូតចិនក្នុងក្រុងភ្នំពេញ ដើម្បីប្រឆាំងទៅនឹងអ្វីដែលពួកគេអះអាងថាបានទទួលរងការរំលោភបំពានពីក្រុមហ៊ុនចិនដ៏ធំមួយ។
ព័ត៌មានផ្សេងទៀត