Your browser doesn’t support HTML5
វិធីទទួលបានអាហារូបករណ៍សម្រាប់សិស្ស និស្សិត ដែលចង់ទៅសិក្សានៅបរទេស ភ្នំពេញ៖ នៅខណៈដែលយុវជនមានឱកាសជាច្រើនសម្រាប់ដាក់ពាក្យស្នើសុំអាហារូបករណ៍ ដើម្បីទៅសិក្សានៅបរទេសនោះ សិស្សនិងនិស្សិតជាច្រើនពុំបានទទួលជោគជ័យនៅក្នុងការដាក់ពាក្យស្នើសុំរបស់ពួកគេទេ។ តើធ្វើដូចម្តេចដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសបាន?
កញ្ញា កា សុវណ្ណដាលីន និស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង លោក សេង ពិសិដ្ឋ និស្សិតបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចូលរួមជាវាគ្មិននៅក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃ ច័ន្ទទី១០ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគាត់។ និស្សិតទាំងពីររូបធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក។
តើប្រិយមិត្តមានបទពិសោធន៍ឬសំណួរអ្វីផ្សេងទៀត ទាក់ទិននឹងប្រធានបទនេះទេ? សូមសរសេរនៅខាងក្រោមអត្ថបទនេះ៖