អ្នកសារព័ត៌មានខ្មែរម្នាក់គឺលោក ជុន ច័ន្ទបុត្រ ដែលទទួលបានពាន់រង្វាន់ David Burke Award សម្រាប់ឆ្នាំ២០១៦កាលពីពេលថ្មីៗនេះ លើកឡើងថា អ្នកសារព័ត៌មានប្រាកដជាលម្អៀងនៅក្នុងការបំពេញការងាររបស់ខ្លួន ប៉ុន្តែលោកថា សម្រាប់លោក ការលម្អៀងនោះ គឺជាការលម្អៀងទៅរកការពិត។
លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ជុន ច័ន្ទបុត្រ ដែលជានាយករងវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាភាសាខ្មែរ ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន អំពីការទទួលបានជ័យលាភីសម្រាប់អ្នកសារព័ត៌មានក្លាហាន និងទៀងត្រង់ ដែលផ្ដល់ដោយក្រុមប្រឹក្សាគ្រប់គ្រងការផ្សាយអន្តរជាតិរបស់សហរដ្ឋអាមេរិក ឬ Broadcasting Board of Governors ដូចតទៅ៖
Your browser doesn’t support HTML5
បទសម្ភាសន៍ VOA៖ លោក ជុន ច័ន្ទបុត្រ អះអាងថាអ្នកកាសែតប្រាកដជាលម្អៀង តែលម្អៀងទៅរកការពិត
លោក ជុន ច័ន្ទបុត្រ ថតរូបក្រោយទទួលពានរង្វាន់ David Burke Awards នៅទីស្នាក់ការកណ្តាលរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១ ខែធ្នូឆ្នាំ២០១៦។ (សាយ មុន្នី/VOA)