នៅក្នុងខែឧសភាកន្លងទៅនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីចូលរួមក្នុងជំនួបកំពូលមួយដែលពង្រឹងចំណងទាក់ទងរវាងសហរដ្ឋអាមេរិកនិងប្រទេសកុម្មុយនីស្តដែលជាអតីតគូសត្រូវ។ ក្នុងអំឡុងកិច្ចប្រជុំនោះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យមានការលក់សព្វាវុធទៅឲ្យប្រទេសវៀតណាម។ ដើម្បីស្វែងយល់ថា ហេតុអ្វីបានជា សហរដ្ឋអាមេរិកនិងវៀតណាមកាន់តែមានភាពជិតស្និទ្ធនឹងគ្នា និងអំពីឥទ្ធិពលនៃភាពជិតស្និទ្ធនេះ ពីរដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បានសន្ទនាតាមទូរស័ព្ទជាមួយ លោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅមហាវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក។ បទសន្ទនាមានសេចក្តីជូនដូចតទៅ៖
Your browser doesn’t support HTML5
បទសម្ភាសន៍ VOA៖ សហរដ្ឋអាមេរិក និងវៀតណាម បង្កើតចំណងជិតស្និទ្ធ
លោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៅសហរដ្ឋអាមេរិក។ (រូបថតផ្តល់ឲ្យដោយ ឌុច ដារិន្ទ)