លោកប្រធានាធិបតី Donald Trump បានប្រកាសលុបចោលផែនការជួបប្រជុំកំពូលរបស់លោកនៅប្រទេសសិង្ហបូរីជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un។
ក្នុងលិខិតមួយច្បាប់ដែលសេតវិមានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ លោកប្រធានាធិបតី Trump បានថ្លែងថា «ផ្អែកទៅលើកំហឹងយ៉ាងខ្លាំង និង ការបង្ហាញនូវអរិភាព ក្នុងសេចក្តីថ្លែងការណ៍របស់លោកថ្មីៗបំផុតនេះ ខ្ញុំមានអារម្មណ៍ថា ពេលនេះជាពេលវេលាមិនសមស្រប ដើម្បីធ្វើកិច្ចប្រជុំដែលបានគ្រោងទុកជាយូរមកហើយនេះទេ»។
លិខិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់លោក គីម ជុងអ៊ុន ដើម្បីប្រកាសពីការលុបចោលកិច្ចប្រជុំកំពូលនៅក្នុងប្រទេសសិង្ហបុរី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។ (សេតវិមាន)