រូបភាពជុំវិញ​ពិភពលោក ០៥ កញ្ញា ២០១៧

អ្នក​យាម​ជនជាតិ​ជប៉ុន​រៀបចំ​ទទួល​មន្រ្តី​ការពារ​ប្រទេស​ឥណ្ឌា​លោក Arun Jaitley នៅ​ក្រសួង​ការពារ​ប្រទេស​ក្នុង​ទីក្រុង​តូក្យូ។

សាក្សី​ពាក់ស្រោម​មុខម្នាក់​ចង្អុល​ប៉ូលិស​ដែល​ត្រូវ​បាន​សង្ស័យ​ថា​បាន​សម្លាប់​ Kian delos Santos អាយុ​១៧ឆ្នាំ​ខណ​ដែល​នាង​កំពុង​ធ្វើសក្ខីកម្ម​អំឡុង​សវនាការសភា​មួយ​ក្នុង​ទីក្រុង​  Pasay នៅ​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។

ស្រ្តី​ម្នាក់​កំពុង​មើល​ធ្នើរ​ទទេដែល​ធម្មតា​គឺ​ពេញ​ដោយ​ទឹក​បរិសុទ្ធបន្ទាប់ពី​អភិបាល​ប្រទេស Puerto Rico លោក Ricardo Rossello ប្រកាស​ថា​រដ្ឋ​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ព្យុះ Irma នៅ ទីក្រុង​ San Juan កាលពី​ថ្ងៃទី​០៤ កញ្ញា​ ឆ្នាំ២០១៧។

តារាសម្តែង​ Jennifer Lawrence បាន​មកដល់​ក្នុង​សន្និសីទ​កាសែត​សម្រាប់​ខ្សែភាពយន្ត​ «អ្នក​ម្តាយ» នៅ​ក្នុង​ទិវា​ខ្សែភាពយន្ត​ Venice លើកទី៧៤ ប្រទេស​អ៊ីតាលី។

គ្រួសារ​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​មកដល់​ព្រំដែន​បង់ក្លាដែសបន្ទាប់​ពី​បាន​ឆ្លងកាត់​ទន្លេ Naf river នៅព្រំដែន​មីយ៉ាន់ម៉ា​។

បាឡុង​ជាច្រើន​ហោះ​លើទីក្រុង Nevsehir ក្នុង​តំបន់​ប្រវត្តិសាស្រ្ត​ Cappadocia នៃ​ប្រទេស​តួកគី។

សាសនិក​ជន​ហិណ្ឌូ​ចូល​រួម​ក្នុង​ក្បួនដង្ហែរ​ទៅកាន់សមុទ្រ​ Arabian ជាមួយ​នឹងនិមិត្ត​រូប​ព្រះ​ Ganesha​ ដ៏ធំ​ដើម្បី ជ្រមុជ​​ចូល​ក្នុង​ទឹក​ក្នុង​ថ្ងៃចុងក្រោយ​នៃ​ទិវា Ganesha Chaturthi នៃទីក្រុង​Mumbai ប្រទេស​ឥណ្ឌា។

មនុស្ស​ម្នា​បាន​រត់​លើ​តំបូល​ដែល​មាន​ប្រវែង​១៥០​ម៉ែត្រ​ដែល​ត្រូវ​បាន​កែច្នៃ​ឡើង​វិញ​លើ​អគារ​ការិយាល័យ​ដែល​មាន​កម្ពស់​១៦ជាន់។ នេះ​គឺ​ជា​ផ្លូវ​រត់ក៏​ខ្ពស់បំផុត​ក្នុង​ទីក្រុង​ឡុងដ៏។

ក្មេង​ស្រី​ម្នាក់​ដើរកាត់​សម្រាម​ដែល​គេ​បោះ​ចោល​នៅ​តាម​ឆ្នេរ​សមុទ្រ​ Clifton ក្នុង​ទីក្រុង​ Karachi ប្រទេស​ប៉ាគីស្ថាន។