រូបភាពជុំវិញពិភពលោក ០៣ កញ្ញា ២០១៨

អ្នក​កាសែត​ Reuters លោក Kyaw Soe Oo (ឆ្វេង)​និង​លោក Wa Lone ត្រូវ​បាន​គេដាក់​ខ្នោះ​ដៃ​ខណ​ដែល​ពួកគេ​ត្រូវ​ប៉ូលិស​បញ្ជូន​ទៅតុលាការ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។ តុលាការ​កាត់ទោស​អ្នក​កាសែត​ទាំងពីរ​នាក់​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ ពី​បទ​រក្សាទុក​ឯកសារ​ផ្លូវការ​ខុស​ច្បាប់ ខណ​សហគមន៍​អន្តរជាតិ​រិះគន់ ពីការ​រំលោភសិទ្ធិមនុស្ស​របស់​យោធា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់សាសនា​ឥស្លាម។

សាសនិក​ហិណ្ឌូ​ម្នាក់​បំបែក​ក្អម dahi-handiដែល​ត្រូវ​បាន​ព្យួរ​នៅ​លើមនុស្ស​ពីរ៉ាមីត​អំឡុង​ពិធី​បុណ្យ​ Janmashtami ដើម្បី​អបអរ​ការ​ចាប់​កំណើត​របស់​ព្រះហិណ្ឌូ Krishna ក្នុង​ទីក្រុង​ Mumbai​ ប្រទេស​ឥណ្ឌា។

សុនខ​មួយ​ក្បាល​ពាំ​កូន​ទៅកាន់​ទី​ស្ងួត​នៅ​ក្នុង​តំបន់ Sangam ទីក្រុង Allahabad ប្រទេស​ឥណ្ឌា នៅ​ពេល​ដែល ទឹកទន្លេ Ganges និង​ទន្លេ​ឡើង​បន្ទាប់​ពី​ភ្លៀង​មូសុង​មួយ។

កុមារា​កូនទាហាន​ កំពុង​ពិនិត្យ​ឯកសណ្ឋានរបស់​ខ្លួន​មុន​នឹង​ពិធី​បើក​បវេសនកាល​ថ្មី​ចាប់​ផ្តើម​ក្នុង​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន។

លោកស្រី Chit Suu Win ​ភរិយា​របស់​លោក Kyaw Soe Oo អ្នកកាសែត​ Reuters យំសោក​បន្ទាប់​ពី​ ស្តាប់​សាលក្រមរបស់​តុលាការ​ Insein ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

មនុស្ស​ម្នា​ឈរ​មើល​ភ្លើង​ឆេះ​សារមន្ទីរជាតិប្រេស៊ីល​ក្នុង​ទីក្រុង​ Rio de Janeiro កាលពី​ថ្ងៃទី​០២ ខែ កញ្ញា ឆ្នាំ ២០១៨។

ជនជាតិ​ឥណ្ឌា​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​រាង​ពីរ៉ាមីត​ដើម្បី​បំបែកក្អម​ "Dahi Handi" ដែល​ព្យួរ​នៅ​ខាងលើ​ដើម្បី​ អបអរ​ការ​ចាប់​កំណើត​របស់​ព្រះហិណ្ឌូ Krishna ក្នុង​ទីក្រុង​ Mumbai​ ប្រទេស​ឥណ្ឌា។

មន្រ្តី​ប៉ូលិសជាតិ​បំពាក់​ដោយអាវុធ​កុបកម្ម​ កំពុង​បើក​រថយន្ត​នៅ​ក្បែរ​រថយន្តប៉ូលិស​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ បន្ទាប់ពី​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​មួយ​នៅ​ក្បែរ​ទីក្រុង​ Managua ប្រទេស​នីការ៉ាហ្គោ​កាលពី​ថ្ងៃទី​០២ កញ្ញា ឆ្នាំ ២០១៨។

កុមារី​ម្នាក់​ជិះ​លើ​ក្តារ​បណ្តែត​មួយ​ដោយ​មាន​បុរស​ម្នាក់​រុញ​ពីក្រោយ​តាម​ផ្លូវ​លិចទឹក​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​មួយ​ក្នុង​ទីក្រុង​ Shantou ខេត្ត Guangdong ប្រទេស​ចិន​កាលពី​ថ្ងៃទី​០២ កញ្ញា ឆ្នាំ ២០១៨។

ឆ្មាំ​ស៊ីវិលម្នាក់​ពិនិត្យ​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​បុក​ជាមួយ​នឹង​​សសរ​ហើយ​បណ្តាល​ឲ្យ​មនុស្ស​បួននាក់​ស្លាប់​ក្នុង​ទីក្រុង​ Aviles ប្រទេស​អេស្ប៉ាញ។