រូបភាព​ជុំវិញ​ពិភពលោក ២៦ កញ្ញា​ ២០១៨

សិស្ស​ប៉ូលិស​ប៉ាឡេស្ទីន​បង្ហាញ​ជំនាញ​របស់​ពួកគេ​នៅ​ក្នុង​មហាវិទ្យាល័យ​ប៉ូលិស​ដឹកនាំ​ដោយ​ក្រសួង​ការផ្ទៃ Hamas-led ក្នុង​ទីក្រុង​ Khan Younis ភាគខាងត្បូង​តំបន់ Gaza Strip។

កុមារា​ដើរ​កាត់​ស្ពាន​ឬស្សី​ នៅ​លើ​ព្រែក​ដែល​ពោរពេញ​ដោយ​គំនរ​សម្រាម​មួយ​ចេញ​ពី​ទន្លេ​ Ciliwung ក្នុង​ទីក្រុង​ Bogor ប្រទេស​ឥណ្ឌូណេស៊ី។

បុគ្គលិក​ជំនួយ​លី​បាវ​ម្សៅ​​នៅ​ខេត្ត​ភាគ​ខាងជើង​ Hajjah កាលពី​ថ្ងៃទី​២៥ កញ្ញា ឆ្នាំ ២០១៨ ខណ​ដែល​ជនជាតិ​យេម៉ែន​ដែល​​ត្រូវ​​បាន​គេ​ផ្លាស់​ពី​ទីក្រុង​កំពង់​ផែ​ Hodeidah ទទួល​បាន​ជំនួយ​មនុស្ស​ធម៌​ដែល​អង្គការ​ស្បៀង​អាហារ​ពិភពលោក​បាន​បរិច្ចាគ។

រថយន្ត​ជាច្រើន​បាន​គាំង​ស្ទះ​នៅ​លើ​ផ្លូវ​ធំ​មួយនៅ​ក្បែរ​ស្ថានីយ​បង់ប្រាក់​ នៅ​ក្នុង​ទីក្រុង​ Zhengzhou ​
អំឡុង​ពេល​ដែល​ពិធីបុណ្យពាក់​កណ្តាល​រដូវ​ស្លឹក​ឈើ​ជ្រុះ​​បាន​បញ្ចប់​នៅ​ខេត្ត​ Henan ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៤ ខែ កញ្ញា ឆ្នាំ ២០១៨។

បុគ្គលិក​សង្រ្គោះ​លើក​ជនរងគ្រោះ​ចេញ​ពី​គំនរថ្ម​បន្ទាប់ពី​អគារ​មួយ​បាន​បែក​បាក់​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

ជនជាតិ​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​ប្រឆាំង​​នៅ​ច្រក​ចូល​ព្រំដែន Erez រវាង​តំបន់​ហ្គាហ្សា​និង​អ៊ីស្រាអែល​នៅ​ភាគ​ខាងជើង​តំបន់ Gaza Strip។

គណប្រតិភូ​ម្នាក់​បាន​មកដល់​សន្និសីទ​របស់​គណបក្ស​ Labour Party ក្នុង​ទីក្រុង​ Liverpool ភាគ​ពាយព្យ​នៃ​ប្រទេស​អង់គ្លេស។

អ្នក​នេសាទ​ត្រី​ម្នាក់​ជិះ​ទូក​មួយ​នៅ​លើ​ទឹក​កខ្វក់​នៅ​ឯជាយក្រុង​ Srinagar ទីក្រុង​ Kashmir ដែលគ្រប់​គ្រង​ដោយ​ឥណ្ឌា។

កុមារ​ស៊ីរី​ដែល​ភៀស​ខ្លួន​ចូល​រួមក្នុង​ថ្នាក់​រៀន​នៅ​ក្នុង​សាលា​បណ្តោះ​អាសន្ន​មួយ​ក្នុង​ភូមិ Muhandiseen នៅ​ខេត្ត​ Aleppo កាលពី​ថ្ងៃទី​២៤ ខែ កញ្ញា ឆ្នាំ ២០១៨។

តារា​បង្ហាញ​ម៉ូត​ ស្លៀក​សម្លៀក​បំពាក់​ដែល​ច្នៃ​សម្រាប់​រដូវ​ក្តៅ​និង​រដូវ​ផ្ការីក​ឆ្នាំ​២០១៩​ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។