រូបភាព​ជុំវិញ​ពិភពលោក ២៤ កញ្ញា ២០១៨

ម្ឈូស​របស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​សៅរ៍​លើ​ក្បួន​ដង្ហែរ​យោធា​​​គ្របដោយទង់​ជាតិ នៅ​ក្នុង​ពិធី​បុណ្យ​សព​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ភាគ​និរតីនៃទីក្រុង​ Ahvaz ប្រទេស​អ៊ីរ៉ង់។ អ្នក​កាន់ទុក្ខរាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​វិហារ​ Sarallah ដើម្បី​លើក​ម្ឈូស​ក្រោម​កម្តៅ​ថ្ងៃ។

ភ្ញៀវទេសចរ​ក្នុង​ឧទ្យាន​ជាតិ​ (Royal National Park) កំពុង​មើល​សាកសព​សត្វបាឡែន​ដែល​ត្រូវ​បាន​រលក​បក់​មក​លើ​ឆ្នេរ​សមុទ្រ​​ Wattamolla ភាគ​ខាងត្បូង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី។

បាតុករ​​នាំ​គ្នាស្រែក​មុន​ពេល​ត្រូវ​គេ​ចាប់​ខ្លួន​ខណ​ដែល​ពួកគេ​កំពុង​តវ៉ា​ប្រឆាំង​នឹង​បេក្ខជន​ឈរឈ្មោះ​ជា​ចៅ​ក្រម​នៃ​តុលការ​កំពូល​សហរដ្ឋ​អាមេរិក​ Brett Kavanaugh នៅ​ខាងមុខ​ការិយាល័យ​របស់​លោក​សមាជិក​ព្រឹទ្ធសភា Susan Collins (R-ME) ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

រថភ្លើង​មួយ​បើក​ធ្លាក់​ផ្លូវ​នៅ​ក្បែរ​ទីក្រុង​ Alton រដ្ឋIowa កាលពី​ថ្ងៃទី​២៣ ខែ កញ្ញា ឆ្នាំ ២០១៨។

សកម្ម​ជន​បរិស្ថាន​ម្នាក់​បាន​ដាក់​ដៃ​ខ្លួន​ក្នុងបំពង់​ស៊ីម៉ង់​ហើយ​សកម្មជន​ពីរបី​នាក់​ទៀត​បិទ​ផ្លូវ​នៅ​ក្បែរ​រោងចក្រ​ធ្យូង​​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​កាប់​ព្រៃ «Hambacher Wald» ក្បែរ​ទីក្រុង​ Elsdorf ប្រទេស​អាល្លឺម៉ង់។

អ្នក​ចូល​រួម​ក្នុង​ពិធី Saint Merce ​បាន​រួម​គ្នា​បង្កើត​ជា​រូបរាង​ប៉ម​ក្នុង​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។

កសិករ​ម្នាក់​មើល​ដំណាំស្រូវ​របស់​ខ្លួន​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លៀង​មួយ​មេ​ធំ​នៅ​ជាយ​ក្រុង​ Amritsar ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ស្ថិត​ក្នុង​ឯកសណ្ឋាន​យោធា​សង្រ្គាម​លោក​លើក​ទី​១​ ថតរូប​នៅ​ទីបញ្ចុះ​សព​អាមេរិកាំង Meuse-Argonne ភាគឦសាន​ប្រទេស​បារាំង​អំឡុង​ពិធី​រំឮក​មួយ​កាល​ពី​ថ្ងៃទី​២៣ ខែ កញ្ញា ឆ្នាំ ២០១៨។