រូបភាព​ជុំវិញ​ពិភពលោក​ ១៩​ កញ្ញា ២០១៨

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាដឺមៀ ពូទីន​ភ្ជង់​តម្រង់​កាំភ្លើង​​ប្រភេទ Sniper អំឡុងពេល​ទស្សនកិច្ច​មួយ​នៅ​មជ្ឈមណ្ឌល​ពិពរណ៌​យោធា​ ជាយ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ហ្វូង​ជៀម​ដើរ​លើ​ផ្លូវ​មួយ​ជិត​តំបន់​រ៉ែ​មួយ នៅ​តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន។

រូប​គំនូរ​លើ​ជញ្ជាំង​អាគារ​មួយ​នៅ​អ៊ីតាលី ​តំណាង​ឲ្យ​សិល្បការនី​ Marina Abramovic គូរ​ដោយ​វិចិត្រករ​ជនជាតិ​អ៊ីតាលី​ លោក Maurizio Cattellan ដើម្បី​បង្ហាញ​ពី​ពិពរណ៌​«The⁠ Artist is⁠ Present» ដែល​នឹង​​ធ្វើ​ឡើង​នៅ​ក្រុង​សៀងហៃ​ ប្រទេស​ចិន។

ប្រជាជន​នាំ​គ្នា​លើក​ម៉ូតូ​មួយ​នៅ​លើ​ផ្លូវ​មួយ​ដែល​រង​ការ​ខូចខាត​ដោយ​ការ​បាក់ដី​ បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា Mangkhut នៅ​ភូមិ​ Itogo ខេត្ត Benguet ប្រទេស​ហ្វីលីពីន។ 

កម្មករ​ប្រមូល​មង​នៅ​កន្លែង​ចិញ្ចឹម​ត្រី​មួយ​ក្នុង​ក្រុង Xuzhou ខេត្ត​ Jiangsu ប្រទេស​ចិន។

កុមារ​រស់​នៅ​ក្នុង​សំណង់​អាណាធិបតេយ្យ​មួយ​នៅ​ក្រុង​ណៃរ៉ូប៊ី ប្រទេស​នីហ្សេរីយ៉ា។