កម្រងរូបភាព៖ វេទិកាអន្តរជាតិ​នៃ​ភាពជាដៃគូស្តីអំពី​សុខភាពមាតា ទារក និងកុមារ លើកទី​៤ នៅ​ប្រទេស​ឥណ្ឌា

នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក Shri Narendra Modi ថ្លែង​​ក្នុង​ពិធី​បើក​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ ដែល​មាន​អ្នកចូលរួម​ចំនួន​ជាង​១៥០០នាក់ មកពី​៨៥​ប្រទេស នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា ពី​ថ្ងៃ​ទិ​១២-១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (កាន់⁠ វិច្ឆិកា/VOA)⁠

ការ​ដាក់​តាំង​បង្ហាញ​អំពី​អាហារូបត្ថម្ភ ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ដល់​អ្នកចូល​រួមក្នុង​​វេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នា​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Shri Narendra Modi និង​មន្រ្តី​ជាន់ខ្ពស់ ព្រមទាំង​អ្នកជំនាញ​ពីបណ្តា​ប្រទេស​ផ្សេងៗ​មួយចំនួន ចាប់​ដៃគ្នា​លើកឡើង​លើ​ បង្ហាញ​ពីការ​រួមគ្នា​​​​លើកកម្ពស់​សុខភាព​មាតា ទារក និង​កុមា​លើ​ពិភព​លោក ក្នុងពិធីបើកវេទិកាដៃគូអន្តរជាតិស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

ការ​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ថ្នាំ​ពេទ្យ និង​បរិក្ខា​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធនឹង​សុខភាព​ម្តាយ​ ទារក និង​កុមារ ក្នុង​​វេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នា​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

អ្នក​ចូលរួម​​កំពុង​ស្តាប់​កិច្ចពិភាក្សា​ពាក់ព័ន្ធនឹង​ការលើកកម្ពស់​សុខភាព​ស្រ្តី និង​កុមារ ​ក្នុង​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

វាគ្មិន​ដែល​ជា​អ្នកជំនាញ និង​មន្រ្តី​រដ្ឋាភិបាល​ កំពុង​ជជែក​ពិភាក្សា​លើ​ប្រធានបទស្តីពី «ការ​​វិភាគសកម្មភាពរួមគ្នាដើម្បីផ្តល់ការថែទាំប្រកបដោយគុណភាព និងសេចក្តីថ្លៃថ្នូរ» ដែល​ជា​ប្រធាន​បទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ជាច្រើនទៀត​ក្នុង​​វេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នា​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

វាគ្មិន​ដែល​ជា​អ្នកជំនាញ និង​មន្រ្តី​រដ្ឋាភិបាល​ កំពុង​ជជែក​ពិភាក្សា​លើ​ប្រធានបទស្តីពី «​ការចាប់យក ​កម្លាំងផ្លាស់ប្តូររបស់​យុវជន» ដែល​ជា​ប្រធាន​បទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ជាច្រើនទៀត​ក្នុង​​វេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នា​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

អ្នកស្រី Gabriela Cuavas Barron ប្រធានសហភាពអន្តរសភាប្រទេស​ស្វីស ថ្លែង​ក្នុង​កិច្ចពិភាក្សា​ស្តីអំពី​​តួនាទី​របស់​ស្រ្តី​ក្នុង​ភាព​ជាអ្នកដឹកនាំ​នយោបាយ ក្នុង​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

លោក ប៉ូច​ ប៊ុនណាក់​ រដ្ឋលេខាធិការ​ក្រសួង​ផែនការកម្ពុជា កំពុង​ថ្លែង​​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តីពី «ការ​រួម​សហការគ្នា​ ពីការ​ដែល​គ្រាន់តែនិយាយឲ្យ​ក្លាយទៅជាការពិត» នូវការ​សម្រេច​ឲ្យ​បាន​គោលការណ៍​​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាពនៅ​ឆ្នាំ​២០៣០ ​​​ក្នុង​​វេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នា​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

អ្នកជំនាញ មន្រ្តី​រដ្ឋាភិបាល និង​អ្នក​ចូលរួមប្រមាណជា​១៥០០នាក់ ​មកពី​ប្រទេស​ចំនួន​៨៥ កំពុង​ចូល​រួម​ក្នុង​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ ដែល​មាន​អ្នកចូលរួម​ចំនួន​ជាង​១៥០០នាក់ មកពី​៨៥​ប្រទេស នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា ពី​ថ្ងៃ​ទី​១២-១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

ស្រ្តី​អ្នកចូលរួម​ជាជនជាតិ​ឥណ្ឌាម្នាក់ ​កំពុង​​បិទ​ក្រដាសពណ៌បង្ហាញ​ពី​​បទ​ពិសោធន៍​ក្នុងការ​ទទួល​បាន​អាហារ​បី​ពេល​កាលពី​ពេល​នៅ​វ័យ​កុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នា​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)