រូបភាពជុំវិញពិភពលោក ២០ តុលា ២០១៦
ស្រ្តីម្នាក់ចុះពីជណ្តើរ ដែលមានដាក់តាំងពិព័រណ៍រូបស្នាដៃរបស់វិចិត្រករលោក Vincent van Gogh នៅខាងក្រៅសារមន្ទីរ Albertina ក្នុងក្រុងវីយ៉ែន។
សមាជិកនៃកម្លាំងប្រយុទ្ធប្រឆាំងនឹងភេរវកម្មរបស់ប្រទេសអ៊ីរ៉ាក់ឈរថតរូប មុនពេលពួកគេបន្តដំណើរទៅកាន់ក្រុង Mosul ប្រទេសអ៊ីរ៉ាក់។
ប្រិយមិត្តកីឡា Cricket វ័យក្មេងជនជាតិបង់ក្លាដែសរត់តាមជួរកៅអីក្នុងកីឡាដ្ឋានមុនពេលការប្រកួតដកស្រង់ពិសោធន៍ដំបូងរវាងប្រទេសបង់ក្លាដែស និងប្រទេសអង់គ្លេសនៅកីឡាដ្ឋាន Zahur Ahmed Chowdbury ក្នុងក្រុង Chittagong។
ត្រីមួយក្បាលប្រឹងរើខ្លួនពេលត្រូវបានចាប់ នៅស្រះមួយ ដែលគេបង្ហូរទឹកចេញ នៅជាយភូមិ Shkolny ចម្ងាយ៦០គីឡូម៉ែត្រ ភាគខាងលិចក្រុង Minsk ប្រទេសបេឡារូស។
កុមារម្នាក់នៅក្នុងចំណោមជនចំណាកស្រុកទទួលបានការជួយសង្រ្គោះនៅតំបន់សមុទ្រមេឌីទែរ៉ានេ។
ជនចំណាកស្រុក និងជនភៀសខ្លួន សម្រាកនៅលើទូកមួយ បន្ទាប់ពីត្រូវបានជួយសង្រ្គោះ នៅតំបន់សមុទ្រមេឌីទែរ៉ាននៃឆ្នេរប្រទេសលីប៊ី។
ស្រ្តីម្នាក់សាកប្រើវ៉ែនតា «Daydream View» របស់ក្រុមហ៊ុន Google បន្ទាប់ពីការសម្ពោធបើកហាងទំនិញមួយរបស់ក្រុមហ៊ុន Google នៅក្រុងញូវយ៉ក។
អ្នកបម្រើការក្នុងរាជវាំងលុតជង្គង់ពីមុខព្រះបាទ Oba Ewuare II ដែលព្រះអង្គបានស្នងរាជ្យជាព្រះមហាក្សត្រទី៤០ នៃរាជាណាចក្រ Benin នៅលើស្ពានឈើមួយ អំឡុងពេលពិធីគ្រងរាជ្យនៅក្រុង Benin City ប្រទេសនីហ្សេរីយ៉ា។
សត្វចាបមួយហ្វូងធំហោះពីលើចម្ការស្រា Lavaux នៅជិតក្រុង Grandvaux ប្រទេសស្វីស។
ក្មេងៗលេងបាល់ទាត់នៅលើដងផ្លូវដែលមានពោរពេញដោយផ្ទះបាក់បែក បន្ទាប់ពីព្យុះសង្ឃរា Matthew នៅក្រុង Jeremie ប្រទេសហៃទី។
មន្រ្តីសន្តិសុខប្រទេសប៉ាគីស្ថាននៃកងកម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀនឈរល្បាត ខណៈពេលមានការដុតបំផ្លាញចោលគ្រឿងញៀន និងគ្រឿងស្រវឹងរឹបអូសបាន នៅក្រុង Quetta ប្រទេសប៉ាគីស្ថាន។
កសិករជនជាតិនេប៉ាល់សម្រាកបន្ទាប់ពីប្រមូលផលស្រូវនៅក្រុង Chunnikhel ជាយរដ្ឋធានីកាតម៉ានឌូ។