រូបភាព​ជុំវិញ​ពិភពលោក ១៧ តុលា ២០១៨

ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស​ Harry និង​ព្រះនាងម្ចាស់ Meghan ចូល​រួម​ក្នុង​ការញ៉ាំអាហារ​សហគមន៍​នៅ​សួន​ Victoria ក្នុង​ទីក្រុង​ Dubbo ប្រទេស​អូស្រ្តាលី។

មនុស្ស​ម្នា​​នាំ​គ្នា​មើល​សាកសព​ Mehraj-ud-Din Bangroo​ ដែល​ជាជនសង្ស័យ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​មួយ​ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ​ឥណ្ឌាយោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក​ ក្នុង​ទីក្រុង​ Srinagar។

កង​ប៉ូលិស​ជាតិ​ត្រៀម​ខ្លួន​ខណ​ដែល​មាន​ស្នូរ​កាំ​ភ្លើង​នៅពេល​បញ្ចប់​ពិធីរំឮក​ខួប​ទិ​២១២​នៃ​ការ​ធ្វើ​ឃាត​វីរៈបុរស​ឯករាជ្យ Jean-Jacques Dessalines នៅ​ទីក្រុង​ Port-au-Prince​ ប្រទេស​ហៃទី។ មនុស្ស​យ៉ាង​តិច​បី​នាក់​បាន​រង​របួស។

ជនភៀស​ខ្លួន​​ហុងឌូរ៉ាស​ម្នាក់ លោត​ចូល​រថយន្ត​មួយ​ក្នុង​ទីក្រុង​ Quezaltepeque ប្រទេស​ក្វាតេម៉ាឡា​កាលពី​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ ២០១៨។

ប៉ូលិស​ឥណ្ឌា​វាយ​សកម្មជន​ហិណ្ឌូ​ខណ​ដែល​គាត់កំពុង​​អង្វរ​​នៅពេលដែល​បាតុករ​កំពុង​តវ៉ា​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​កំពូល​ដក​ហូតការ​ហាម​ឃាត់​ស្រ្តី​មិន​ឲ្យ​ចូល​ព្រះវិហារ​ហិណ្ឌូ​នៅ​ក្នុង​ទីក្រុង​ Nilackal រដ្ឋKerala ភាគខាងជើង។

ខ្យល់ព្យុះ​ Michael បាន​បំផ្លាញ​ផ្ទះសម្បែង​នៅ​ឆ្នេរម៉ិកស៊ិក​ក្នុង​រដ្ឋ​ Florida​ កាលពី​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ ២០១៨

ក្មេងប្រុស​មួយ​ក្រុម​លេង​កីឡា​នៅ​លើ​ឆ្នេរ​ខ្សាច់​ខណ​ដែល​ព្រះអាទិត្យ​កំពុង​លិច​នៅ​ឆ្នេរ Moonlight ក្នុង​ទីក្រុង​ Encinitas​ រដ្ឋ​ California កាលពី​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ ២០១៨។