រូបភាព​ជុំវិញ​ពិភពលោក ០៧ វិច្ឆិកា ២០១៨

កងឆ្មាំ​រុស្ស៊ី​ដង្ហែ​ក្បួន​អំឡុង​ក្បួនដង្ហែ​យោធា​នៅ​ Red Square ទីក្រុង​ម៉ូស្គូ។

បេក្ខជន​សភានៃ​គណ​ប្រជាធិបតេយ្យ​នៃ​បុរី​ញូវយ៉ក​អ្នកស្រី Alexandria Ocasio-Cortez ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​របស់​លោក​កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់​ពី​បាន​យកឈ្នះ​គូប្រជែង​ខាង​គណបក្ស​សាធារណៈ​លោក Anthony Pappas។ អ្នកស្រី​ Cortez បាន​ក្លាយជាស្រ្តី​វ័យក្មេង​បំផុត​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ចូល​សភាសហរដ្ឋ​អាមេរិក​។

បុគ្គលិក​សេតវិមាន​អាមេរិក​ឈោង​យក​មីក្រូហ្វូន​ពី​អ្នក​សារព័ត៌មាន​ CNN លោកJim Acosta នៅពេល​ដែល​លោក​កំពុង​សួរ​សំណួរ​ទៅកាន់​ប្រធានាធិបតី​ Donald Trump ក្នុង​សន្និសីទសារព័ត៌មាន​មួយ​បន្ទាប់​ពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុងរដ្ឋ​ធានី​វ៉ាស៊ីនតោន។

ដើមឈើ​ពណ៌លឿង​ឈរ​នៅ​លើ​វាល​ស្មៅ​ក្រោម​មេឃ​ពណ៌ខៀវ​ក្នុង​សួន​មួយ​នៅ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

ប្រធានាធិបតី​បារាំង Emmanuel Macron និយាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ Charleville-Mezieres ភាគ​ខាងកើត​ប្រទេស​បារាំង​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នៃ​ការ​រំឮក​សង្រ្គាម​លោក​លើក​ទី១។

ត្បូង​គុជ​ធម្មជាតិ​និង​បន្តោង​ពេជ្រ​ដែល​ធ្លាប់ជា​ក្រវិល​របស់ Marie Antoinette ត្រូវ​បាន​លើក​បង្ហាញ​ក្នុង​សន្និសីទ​មួយ​មុន​នឹង​កម្មវិធី​ដេញ​ថ្លៃ «រតនភណ្ឌ​នៃ​គ្រួសារ​​ Bourbon Parma» ចូល​មក​ដល់ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។

អ្នក​ស្រី​ Karen Magnuson (ឆ្វេង) និង​អ្នកស្រី​ Kay Shaw អបអរ​ជ័យ​ជម្នះ​របសើ​លោក​ Jason Crow បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់សភា​អាណត្តិ​ទី​០៦ នៃ​រដ្ឋ Colorado s ក្នុង​ទីក្រុង​ Denve រដ្ឋ Colorado​ កាលពី​ថ្ងៃទី​០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨។