រូបភាព​ជុំវិញ​ពិភពលោក ២៨ វិច្ឆិកា ២០១៨

ប្រជាជន​នាំ​គ្នា​ទាញ​ពោង​សម្រាប់​ធ្វើ​ជា​ស្ពាន​លើ​ទឹក​នៅ​ទន្លេ Ganges ខណ​ដែល​ពួកគេ​សាងសង់​ស្ពានអណ្តែត​ទឹក​មួយ​សម្រាប់​ពិធី​បុណ្យ​ Kumbh Mela ដែល​ខិត​ជិត​មកដល់​នៅ​ក្នុង​ទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។

សត្វ​កុក​ពណ៌​ផ្កា​ឈូត​​កំពុង​ស៊ី​ចំណី​ក្នុង​បឹង​មួយ​នៅ ទីក្រុង​ឌូបៃ នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។

ទាហាន​នៃ​ប្រទេស​អ៊ុយក្រែន​បាន​ត្រៀម​ខ្លួន​នៅ​ក្បែរ​តំបន់ជួរ​មុខ​ទប់​ទល់​នឹងក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ក្នុង​ប្រទេស​ Shyrokyne ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។

ម្ចាស់ក្សត្រី​នៃ​ប្រទេស​ដាណឺម៉ាក​ Mary និង​រដ្ឋ​មន្រ្តី​អភិវឌ្ឍ​លោកស្រី Ulla Toernaes ជួប​នឹង​ស្រ្តី​ពី​តាម​ស្រុក​ភូមិ​នៅ​ក្នុង​​ជម្រក​សត្វ​ព្រៃ Kalama Conservancy ក្នុង​ទីក្រុង​ Kalama ប្រទេស​កេនយ៉ាកាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនជាតិ​មូស្លីម​កាស្មៀរ​កំពុង​មើល​នៅ​ខាងក្នុងផ្ទះ​ដែល​ត្រូវ​បាន​កម្ទេច​មួយ​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​រវាង​ក្រុង​យោធា​និង​កងកម្លាំង​ឥណ្ឌា​ក្នុង​ភូមិ Chattergam នៃ​ស្រុក Budgam។

កុមារី​ម្នាក់​ដើរ​កាត់​ស្ពាន​ឬស្សី​នៅ​ខាង​មុខ​ផ្ទះ​មួយ​ក្នុង​ទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស។

ប្រជាជន​កំពុង​ប្រមូល​គ្រាប់​ធញ្ញជាតិ​នៅ​ស្រះ​មួយ​នៅ​ក្នុង​ភូមិ​ Mote Majra រដ្ឋ​ Punjab ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។