កម្រងរូបភាព៖ «ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សាកលទូទាំងពិភពលោក»

ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​នៅ​ Times Square នៅ​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​៣១ ធ្នូ ២០១៧។

ក្រដាសពណ៌​ជាច្រើន​ត្រូវ​បាច​ទៅ​លើហ្វូង​មនុស្ស​ខណ​ដែល​ទ្រនិច​នាឡិកា​បាន​ដើរ​ដល់​នាទី​ពាក់​កណ្តាល​យប់​ក្នុង​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សាកល​នៅ​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​០១ មករា ២០១៨។

ប្រជាជន​កំពុង​មើល​កាំជ្រួច​នៅ​ឆ្នេរ​សមុទ្រ​ Copacabana អំឡុង​ការ​អបអរ​ឆ្លង​ឆ្នាំ​សាកល​ក្នុង​ទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​០១ មករា ២០១៨។

ប្រជាពលរដ្ឋ​ថត​រូប​ខណ​ដែល​កាំជ្រួច​ត្រូវ​បាន​បាញ់​នៅ​បុរី​ក្រឹមឡាំងអំឡុង​ការ​ប្រារព្ធ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​សាកល​នៅ​ទីក្រុង​ Moscow ប្រទេស​រុស្ស៊ីកាលពី​ថ្ងៃទី​១​ មករា ២០១៨។

ប្រជាពលរដ្ឋ​ថត​រូប​អំឡុង​ការ​ប្រារព្ធ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​សាកល​នៅ​ទីក្រុង​ Edinburgh ប្រទេស​ស្កុតលែនកាលពី​ថ្ងៃទី​១​ មករា ២០១៨។

កាំជ្រួច​ត្រូវ​បាន​បាញ់​នៅ​ Arc de Triomphe​ នៅ​តាម​ដងផ្លូវ Champs Elysees Avenue ក្នុង​ទីក្រុង​ប៉ារីស​អំឡុង​ការ​ប្រារព្ធ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​សាកលកាលពី​ថ្ងៃទី​១​ មករា ២០១៨។

ប្រជាជន​អ៊ីរ៉ាក់​អបអរ​អំឡុង​ការ​ប្រារព្ធ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​សាកល​នៅ​ទីក្រុងបាកដាដ ប្រទេស​អ៊ីរ៉ង់បកាលពី​ថ្ងៃទី​១​ មករា ២០១៨។

ពន្លឺភ្លើង LED បង្ហាញរូបរាង​អគារ​ Burj Khalifa ដែល​ជា​អគារ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​ដើម្បី​​ប្រារព្ធ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​សាកល​នៅ​ទីក្រុង​ Dubai  អេមីរ៉ាតអារ៉ាប់រួមកាលពី​ថ្ងៃទី​១​ មករា ២០១៨។

ប្រជាពលរដ្ឋ​អបអរ​ការ​ឆ្លង​ឆ្នាំ​សាកល​នៅ​ផ្សារទំនើប​ Eastwood ទីក្រុង​ Quezon រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីនកាលពី​ថ្ងៃទី​០១ មករា ២០១៨។

ស្រ្តី​ម្នាក់​កំពុង​បួងសួង​នៅ​ខាង​មុខចង្កៀង​គោម​ដើម្បី​អបអរ​ពិធី​បុណ្យ​ឆ្លងឆ្នាំ​សាកល​នៅ​ព្រះវិហារ​ព្រះពុទ្ធសាសនា​ Jogyesa Buddhist ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី៣១ ធ្នូ ២០១៧។

អ្នក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទិ​០១ មករា​ ២០១៨។

កាំ​ជ្រួច​ត្រូវ​បានបាញ់​នៅ​ក្នុង​សង្កាត់​ហិរញ្ញវត្ថុ​នៃ​ប្រទេស​សិង្ហបុរី​ដើម្បី​អបអរ​ពិធី​បុណ្យ​ឆ្លងឆ្នាំ​សាកល​កាលពី​ថ្ងៃទី​០១ មករា ២០១៨។

ប្រជាជន​ពាក់​មុខ​ជា​សត្វ​កញ្ច្រោង​ក្នុង​ក្បួន​ដង្ហែរ​ Oji Fox ដើម្បី​ថ្លែង​អំណរគុណ​និង​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​ Oji Inariក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​០១ មករា ២០១៨។

កាំ​ជ្រួច​ត្រូវ​បាន​គេ​បាញ់​ឡើង​នៅ​ស្ពាន​កំពង់ផែ​ស៊ីដនី​និង​ផ្ទះ Sydney Opera House ក្នុង​ការ​ប្រារព្ធ​ពិធី​អបអរ​ឆ្នាំ​សាកល​ថ្មី​នៅ​ប្រទេស​អូស្រ្តាលី​កាលពី​ថ្ងៃទី​០១ មករា​ ០១៨។