ប៉េកាំង —
លោកជំទាវ មីសែល អូបាម៉ា (Michelle Obama) បានទៅបំពេញទស្សនៈកិច្ចសាកលវិទ្យាល័យទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍នៅក្នុងដំណើរទស្សនៈកិច្ចយ៉ាងរហន់របស់លោកស្រីទូទាំងប្រទេសចិន។ នៅថ្ងៃទី២របស់លោកជំទាវក្នុងប្រទេសចិន លោកជំទាវ Michelle Obama បានថ្លែងទៅកាន់ពួកនិស្សិតអាមេរិកាំងនិងចិននៅឯសាកលវិទ្យាល័យទីក្រុងប៉េកាំងដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ។ លោកជំទាវ បានសង្កត់បញ្ជាក់ពីសារៈសំខាន់នៃការសិក្សាអប់រំនិងសិទ្ធិមនុស្ស រួមទាំងពីសិទ្ធិមនុស្សដល់សេរីភាពនៃការនិយាយស្តី។
លោកជំទាវថ្លែងថា៖ «ពេលវេលានិងជាថ្មីម្តងទៀត យើងបានឃើញថា ប្រទេសនានា កាន់តែខ្លាំងឡើងនិងកាន់តែរីកចម្រើនឡើងនៅពេលដែលសំឡេងនិងមតិរបស់ពលរដ្ឋប្រទេសទាំងនោះ ត្រូវបានគេឮនោះ»។
កាលពីអតីតលោកជំទាវ ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានបំពេញទស្សនកិច្ចនៅប្រទេសចិន លោកជំទាវបានរិះគន់ចំៗជាងលោកជំទាវអូបាម៉ា។ ដំណើរបំពេញទស្សនៈកិច្ចរបស់លោកជំទាវអូបាម៉ា នឹងបញ្ចៀសបញ្ហានយោបាយដ៏ស្មុគ្រស្មាញ ហើយលោកជំទាវ នឹងមិនផ្តល់កិច្ចសម្ភាសន៍ដល់ពួកអ្នកកាសែតទេ។ តែផ្ទុយទៅវិញ ពួកអ្នកជំនួយការរបស់លោកជំទាវ និយាយថា ពេលវេលារបស់លោកជំទាវក្នុងប្រទេសចិន នឹងប្រើដើម្បីអនុវត្តិការទូតទន់ (ត្រជាក់) soft diplomacyនិងទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ។
ប្រធានាធិបតីចិន Xi Jinping ក៏បានទទួលលោកជំទាវអូបាម៉ាកាលពីយប់ថ្ងៃសុក្រដែរ ហើយបានមានប្រសាសន៍ថា លោកសង្ឃឹមនឹងជួបលោកប្រធានាធិបតីអូបាម៉ាក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនៈកិច្ចនាពេលខាងមុខទៅកាន់ប្រទេសហុល្លង់។
លោកជំទាវអូបាម៉ា កំពុងប្រើប្រាស់ផ្នែកមួយនៃដំណើរបំពេញទស្សនៈកិច្ចនៅក្រុងប៉េកាំងដើម្បីសង្កត់ពីសារៈសំខាន់នៃការសិក្សាអប់រំហើយនឹងការសិក្សានៅបរទេស។
«ការសិក្សានៅបរទេសមិនគ្រាន់តែជាការសប្បាយរីករាយដើម្បីចំណាយពេលឆមាសសិក្សាទេ។ វាកំពុងក្លាយជាគន្លឹះដ៏សំខាន់មួយដើម្បីធ្វើឲ្យជោគជ័យដល់សេដ្ឋកិច្ចសាកលលោករបស់យើងដែរ»។
និស្សិតចិន២សែននាក់ សិក្សានៅក្នុងសហរដ្ឋអាមេរិក ហើយនិស្សិតអាមេរិកាំង២ម៉ឺននាក់សិក្សាក្នុងប្រទេសចិនជារៀងរាល់ឆ្នាំ។
មុនដំណើរបំពេញទស្សនៈកិច្ចរបស់លោកជំទាវទៅកាន់ប្រទេសចិន លោកជំទាវអូបាម៉ាបានសរសេរចុះផ្សាយក្នុងប្លុកថា «ខ្ញុំនឹងនិយាយជាមួយពួកនិស្សិតអំពីការរស់នៅរបស់ពួកគេក្នុងប្រទេសចិនហើយនឹងនិយាយប្រាប់ពួកគេអំពីប្រទេសអាមេរិកនិងតម្លៃហើយនឹងប្រពៃណីដែលយើងគិតគូ»។
បន្ទាប់មក លោកជំទាវ អូបាម៉ា នឹងធ្វើដំណើរទៅកាន់ទីក្រុងស៊ីយ៉ាន (Xi'an) ដើម្បីទស្សនាចម្លាក់ស្តេចសង្គ្រាមធ្វើពីដីឥដ្ឋហើយនឹងទៅកាន់ទីក្រុង Chengdu ដើម្បីទស្សនាកន្លែងចិញ្ចឹមសត្វខ្លាឃ្មុំពណ៌ស Panda ដែលមានចំនួនប្រមាណ៥០ក្បាល៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន
លោកជំទាវថ្លែងថា៖ «ពេលវេលានិងជាថ្មីម្តងទៀត យើងបានឃើញថា ប្រទេសនានា កាន់តែខ្លាំងឡើងនិងកាន់តែរីកចម្រើនឡើងនៅពេលដែលសំឡេងនិងមតិរបស់ពលរដ្ឋប្រទេសទាំងនោះ ត្រូវបានគេឮនោះ»។
កាលពីអតីតលោកជំទាវ ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានបំពេញទស្សនកិច្ចនៅប្រទេសចិន លោកជំទាវបានរិះគន់ចំៗជាងលោកជំទាវអូបាម៉ា។ ដំណើរបំពេញទស្សនៈកិច្ចរបស់លោកជំទាវអូបាម៉ា នឹងបញ្ចៀសបញ្ហានយោបាយដ៏ស្មុគ្រស្មាញ ហើយលោកជំទាវ នឹងមិនផ្តល់កិច្ចសម្ភាសន៍ដល់ពួកអ្នកកាសែតទេ។ តែផ្ទុយទៅវិញ ពួកអ្នកជំនួយការរបស់លោកជំទាវ និយាយថា ពេលវេលារបស់លោកជំទាវក្នុងប្រទេសចិន នឹងប្រើដើម្បីអនុវត្តិការទូតទន់ (ត្រជាក់) soft diplomacyនិងទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ។
លោកជំទាវអូបាម៉ានិងម្តាយ Marian Robinson (ឆ្វេង) ជាមួយប្រធានាធិបតីចិន Xi Jinping និងលោកជំទាវ Peng Liyuan (ស្តាំ) នៅក្រោយការថតរូបនៅផ្ទះសំណាក់ជាតិ Diaoyutai នៅប៉េកាំង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកជំទាវ Peng Liyuan របស់ប្រធានាធិតបីចិន បានអមដំណើរលោកជំទាវអូបាម៉ាហើយនិងកូនស្រី២នាក់របស់លោកស្រីអូបាម៉ាទៅកាន់សាលារៀនចិនមួយកន្លែងដែលនៅទីនោះ លោកជំទាវទាំង២ បានចូលរួមថ្នាក់សរសេរអក្សរផ្ចង់ហើយបានលេងកីឡាប៉េងប៉ុង។ លោកជំទាវទាំង២ ក៏បានដើរកម្សាន្តអតីតរាជវាំងកំបាំង (Forbidden City) របស់ចិនផងដែរ។ប្រធានាធិបតីចិន Xi Jinping ក៏បានទទួលលោកជំទាវអូបាម៉ាកាលពីយប់ថ្ងៃសុក្រដែរ ហើយបានមានប្រសាសន៍ថា លោកសង្ឃឹមនឹងជួបលោកប្រធានាធិបតីអូបាម៉ាក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនៈកិច្ចនាពេលខាងមុខទៅកាន់ប្រទេសហុល្លង់។