រូបថតជុំវិញពិភពលោក ០៩ ឧសភា ២០១៨

ជនជាតិ​អ៊ីរ៉ង់​ដុត​​ទង់ជាតិ​សហរដ្ឋ​អាមេរិក​អំឡុង​បាតុកម្ម​នៅ​ខាងក្រៅ​សា្ថនទូត​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ​ធានី​តេហេរ៉ង់។ ប្រជាជន​អ៊ីរ៉ង់​មាន​ប្រតិកម្ម​ខុស​គ្នា​ដូចជា​ ការសោកសៅ ការ​ប្រឆាំងនឹង​ការ​ដក​ខ្លួន​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ ដូណាល់ ត្រាំ ចេញ​ពី​កិច្ច​ព្រមព្រៀង​អាវុធនុយក្លេអ៊ែរ។

យុវជន​ឥណ្ឌា​ហែល​ទឹក​អំឡុង​ពេល​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ក្នុង​ទីក្រុង​ Chennai។

កម្អែល​ភ្នំភ្លើង​និង​ខ្សែភ្លើង​បាន​​ហូរ​ធ្លាក់​មក​បិទ​ផ្លូវ​នៅបុរី​ Leilani Estates អំឡុង​ការ​ផ្ទុះ​ភ្នំភ្លើង​នៅរបស់ភ្នំ Kilauea រដ្ឋ Hawaii កាលពី​ថ្ងៃទី​០៨​ ខែ ឧសភា ឆ្នាំ ២០១៨។

បាតុករ​ម្នាក់​ត្រូវ​បាន​នាំ​ចេញ​ពីបន្ទប់​​សវនាការរបស់​គណកម្មាធិការ​ស៊ើបអង្កេត​សភា​មុន​នឹង​ការ​ចាប់​ផ្តើម​របស់​សវនាការ​បេក្ខជន​ CIA អ្នកស្រី​ Gina Haspel នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ភ្លើងគោម​ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​បុណ្យ​អបអរ​ថ្ងៃកំណើត​របស់​ព្រះ​ពុទ្ធ​នៅ​ក្នុង​ព្រះវិហារ​ Jogye ក្នុង​ទីក្រុង​សេអ៊ូល ​ប្រទេស​កូរ៉េ​ខាងត្បូង។

អ្នកស៊ើបអង្កេត​សាកសព​កំពុង​ត្រួត​ពិនិត្យ​ជនរងគ្រោះ​ម្នាក់​ពី​អគារ​រលំ​មួយ​ក្នុង​ទីក្រុង​ Sao Paulo ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០១៨។

សិស្ស​រៀន​លំហាត់​ប្រាណ​យូហ្គាកំពុង​រៀន​ជាមួយ​សត្វ​ពពែ​​រៀបចំ​ដោយ​ក្រុម «ក្រុម​យូហ្គា សួស្តី​ Critter Goat» នៅ​ក្លឹប​ Golden Road ក្នុង​ទីក្រុង​ Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា។

បុរស​ម្នាក់​ដែល​ឆ្លងកាត់​ព្រំ​ដែន​ប្រទេស​ម៉ិកស៊ិក​និង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​ បាន​រត់គេច​ពី​ភ្នាក់ងារល្បាត​ព្រំ​ដែន​អាមេរិក​នៅ​ក្បែរ​ទីក្រុង​ McAllen រដ្ឋ​តិចសាសកាលពី​ថ្ងៃទី​០៨ ខែ ឧសភា ឆ្នាំ ២០១៨។