រូបភាព​ជុំវិញ​ពិភពលោក ០៧ ឧសភា​ ២០១៩

អ្នកសារព័ត៌មាន​ Reuters លោក Wa Lone និងលោក​ Kyaw Soe Oo អោប​កូនៗ​បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់​ម៉ា បន្ទាប់ពី​បាន​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី​។
 

កុមារា Ahmad Sayed Rahman ជនជាតិ​អាហ្វហ្គានីស្ថាន​អាយុ​ប្រាំឆ្នាំ ដែល​​​​បាន​បាត់បង់ជើង​ម្ខាង​នៅពេលដែល​ត្រូវ​គ្រាប់កាំភ្លើង​អំឡុង​ការ​បាញ់​គ្នា​​មួយ កំពុង​រាំ​ជាមួយ​ជើង​សិប្បនិម្មិត​នៅ​មន្ទីរពេទ្យ​គណៈកម្មាធិការ​កាកកបាទ​ក្រហម​អន្តរជាតិ សម្រាប់​ជនរងគ្រោះពី​សង្រ្គាម​និង​ជនពិការ​ក្នុង​ទីក្រុង​កាប៊ុលប្រទេស​អាហ្វហ្គានីស្ថាន។​
 

ជនជាតិ​ប៉ាឡេស្ទីន​ប្រមូល​​សម្ភារៈរបស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាមអាកាស​របស់​អ៊ីស្រាអែល​ក្នុង​ទីក្រុងហ្គាហ្សា។
 

រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu (កណ្តាល) និង​មេបញ្ជាការ​នៃ​កងកម្លាំង​ Graund Forces លោក Oleg Salyukov គោរព​ទាហាន​ខណៈដែល​ពួកគេ​កំពុង​ធ្វើដំណើរ​តាម Red Square អំឡុង​ការ​ហ្វឹកហាត់​សម្រាប់​ថ្ងៃបុណ្យ​ជ័យ​ជម្នះ​យោធា​ក្នុង​ទីក្រុង​ម៉ូស្គូ។
 

តារា​ចម្រៀង Cardi B ចូល​រួម​ក្នុង​ពិធី​ជប់លៀងបើក​ការ​តាំងពិព័រណ៌«​Camp: Notes on Fashion» នៃ​សារមន្ទីរ​សិល្បៈ កាលពី​ថ្ងៃទី​០៦​ ខែឧសភា ឆ្នាំ២០១៩ ក្នុង​ទីក្រុង​ញូវយ៉ក។
 

នាង​ Ezra Miller ចូល​រួម​ក្នុង​ពិធី​ជប់លៀងបើក​ការ​តាំងពិព័រណ៌«​Camp: Notes on Fashion» នៃ​សារមន្ទីរ​សិល្បៈ កាលពី​ថ្ងៃទី​០៦​ ខែឧសភា ឆ្នាំ២០១៩ ក្នុង​ទីក្រុង​ញូវយ៉ក។

តារា​ចម្រៀងKaty Perry ចូល​រួម​ក្នុង​ពិធី​ជប់លៀងបើក​ការ​តាំងពិព័រណ៌«​Camp: Notes on Fashion» នៃ​សារមន្ទីរ​សិល្បៈ កាលពី​ថ្ងៃទី​០៦​ ខែឧសភា ឆ្នាំ២០១៩ ក្នុង​ទីក្រុង​ញូវយ៉ក។
 

ស្រ្តី​ពីរ​នាក់​ជិះ​សេះ​តាម​ចម្ការ​ផ្កាមួយ​ក្នុង​ទីក្រុង Langenenslingen ប្រទេស​អាល្លឺម៉ង់។
 

ដំរីមក​ពី​​ទីក្រុង​អយុធ្យាក្រាប​ចុះ​ក្រោម​ក្នុងការ​សម្តែង​នៅ​ខាងមុខ​ព្រះបរម​រាជវាំង​ដើម្បី​អបអរ​ការឡើង​គ្រង​រាជ​របស់​ព្រះមហាក្សត្រ​ថៃ​ Maha Vajiralongkorn ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។