រូបភាពជុំវិញ​ពិភពលោក ៣០ ឧសភា ២០១៨

បុរស​ពីរ​នាក់​សម្រាក​នៅ​ក្រោម​ស្រមោល​បាវ​ក្រណាត់​ច្រក​ចម្បើង​លើ​រថយន្ត​មួយ​អំឡុង​ថ្ងៃក្តៅ​ខ្លាំង​ក្នុង​ទីក្រុង​ Ajmer ភាគ​ខាងលិច​រដ្ឋ​ Rajasthan ប្រទេស​ឥណ្ឌា។

ម្ចាស់ក្សត្រី​នៃ​ប្រទេស​ហូឡង់​កាន់ចានស្រាក​មួយ​ខណ​ដែល​ព្រះនាង​ថតរូប​ជា​មួយ​ជន Dabbawalas អំឡុង​ការប្រជុំ​របស់​ពួកគេ​ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

ប្រធានាធិបតី​តួកគី​និង​មេដឹកនាំ​គណបក្ស​កាន់អំណាច​​អភិវឌ្ឍ​និង​យុត្តិធម៌លោក Recep Tayyip Erdogan លើក​ក្តាម្ឈូស​លោក​ Semavi Eyice អ្នក​ប្រវត្តិវិទូ​ដ៏​លេចធ្លោ​បន្ទាប់ពី​ពិធី​បុណ្យ​សព​របស់​លោក​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល។

បុរស​ម្នាក់​​មុជទឹក​អំឡុង​ថ្ងៃក្តៅ​នៅ​ពេល​ដែល​សីតុណ្ហភាព​បាន​កើន​ដល់​ ៤២ អង្សារនៅជាយក្រុង​ Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន។

បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​បដិវត្តន៍ស្ថាប័ន (PRI) លោក Jose Antonio Meade ធ្លាក់​ពី​កៅអី​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រជាជន​ក្នុង​ទីក្រុង​ម៉ិកស៊ិក​ប្រទេស​ម៉ិកស៊ិក​កាលពី​ថ្ងៃទី​២៩ ឧសភា ឆ្នាំ ២០១៨។

ព្រះសង្ឃព្រះពុទ្ធសាសនា​និង​ពុទ្ធសាសនិក​​បង្ហោះ​គោម​បន្ទាប់ពី​ការ​បួងសួង​នៅ​ក្នុង​វិហារ Borobudur ក្នុង​ទីក្រុង​ Magelang ភាគ​ខាងជើង​ទីក្រុង​ Java ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​២៩ ឧសភា ឆ្នាំ ២០១៨។

ជនជាតិ​បាលី​ហិណ្ឌូ​ទូលតង្វាយ​នៅពេល​ដែល​ចូល​រួម​ក្នុង​ថ្ងៃបុណ្យ​សាសនា Galungan នៅ​ក្នុង​ភូមិ Penglipuran កោះបាលី​ប្រទេស​ឥណ្ឌូណេស៊ី។