រូបភាព​ជុំវិញ​ពិភពលោក ២៣ ឧសភា ២០១៩

កាំជ្រួច​បាន​ផ្ទុះ​ឡើង​នៅ​ក្បែរ​អ្នក​គាំទ្រ​របស់​បេក្ខជន​ប្រធានាធិបតី​ Prabowo Subianto អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុងទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី​។ ប្រធានាធិបតី​លោក​ Joko Widodo បាន​និយាយ​ថា​អាជ្ញាធរ​បាន​គ្រប់គ្រង​ស្ថានការ​ដែល​តឹង​តែង​នៅ​ក្នុង​រដ្ឋធានី​បានហើយ​បន្ទាប់​ពី​មនុស្ស​ប្រាំមួយ​បាន​ស្លាប់​នៅ​ក្នុង​កូបកម្ម​ដែល​បង្ក​ដោយ​អ្នកគាំទ្រ​គូប្រជែង​របស់លោក​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែមុន។
 

ប៉ូលិស​បាញ់​ឧស្ម័នបង្ហូរ​ទឹកភ្នែក​ទៅកាន់​បាតុករ​ក្នុង​ទីក្រុង Tanah Abang រដ្ឋ​ធានី Jakarta ប្រទេស​ឥណ្ឌូណេស៊ី។
 

កុមារា​ប៉ាឡេស្ទីន​ម្នាក់​ជិះ​ទោង​នៅ​ក្នុង​​តំបន់​​ក្រីក្រ Beit Lahia ភាគខាងជើង​តំបន់​ហ្គាហ្សា។
 

យុទ្ធជន​ស៊ីរី​ម្នាក់​មកពី​គណៈបក្ស​រណសិរ្សរំដោះជាតិ​គាំទ្រ​ដោយតួកគី​បាញ់​​ កាំភ្លើង​ពី​ខេត្ត​ Idlib ដែល​កាន់កាប់​ដោយ​ពួកឧទ្ទាម​ ប្រឆាំង​នឹងតួនាទី​របស់​​របបនៅ​ភាគខាង​ជើង​នៃ​ខេត្ត Hama។
 

និស្សិត​វិទ្យាល័យ​មក​ហាត់ប្រាណ​នៅ​ក្លិប​បោក​ចំបាប់ស៊ូម៉ូ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​កីឡា​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។
 

ប្រជាជន​ចូល​រួម​មើល​ការ​សម្តែង​សិល្បៈ​និង​វប្បធម៌​នៅ​ក្នុង​ពិធីគ្រងរាជ្យ​នៅ​ព្រះបរម​រាជវាំង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។
 
 

រូបភាព​ពី​លើ​អាកាស​បង្ហាញ​ទីក្រុង​ Miami រដ្ឋ Florida។
 
 

រន្ទះ​បាញ់​លើ​​ផ្ទះ​ប្រជាជន​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា។
 

នាយកដ្ឋាន​អគ្គិភ័យ​នៃ​ទីក្រុង​ញូវយ៉ក«Firefighter II» បាញ់​ទឹក​នៅ​ក្នុង​កម្មវិធី Fleet Week New York នៅ​កំពង់ផែ​ញូវយ៉ក។