រូបភាព​ជុំវិញ​ពិភពលោក​ ២០ មីនា ២០១៨

កងទាហាន​​ហ្វីលីពីន​បាញ់​កាំភ្លើង​ធំ​ដើម្បី​ជា​ការ​គោរព​ទៅកាន់​ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte ក្នុង​ពិធី​គម្រប់​ខួប​ទាហាន​ហ្វីលីពីន​លើកទី​១២១ ​ក្នុង​ទីក្រុង​ Taguig ភាគខាងកើត​រដ្ឋ​ធានី​ម៉ានីល។

កុមារ​ស៊ីរី​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ភាគ​ខាងកើត​ Ghouta ស្ថិត​នៅ​ក្នុង​ជំរំ​ក្នុង​ស្រុក Adra កាន់​កាប់​ដោយ​រដ្ឋាភិបាល​ភាគភាគឦសាន​នៃ​រដ្ឋ​ធានី​ Damascus។

តារាម៉ូឌែល​ម្នាក់​បង្ហាញ​ម៉ូត​របស់​ Ohalu Ando នៃ​ប្រទេស​ជប៉ុន​​សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ​និង​រដូវ​រងារ​២០១៨​នៅ​ឯការ​បង្ហាញ​ម៉ូត​ប្រចាំ​សប្តាហ៍​ទីក្រុង​តូក្យូ។

អ្នក​ចិញ្ចឹម​សត្វ​ក្របី​កំពុង​គង្វាល​សត្វ​ចិញ្ចឹម​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ Umm Khashm ដែល​មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ Najaf ប្រទេស​អ៊ីរ៉ាក់។

តារាសម្តែង​នាង​ Cynthia Nixon ប្រកាស​ថា​ខ្លួន​នឹង​ឈរ​ឈ្មោះ​ជា​អភិបាល​នៃ​បុរី​ញូវយ៉ក​នៅ​ក្នុង​យុទ្ធនាការ​មួយ​ក្នុង​ទីក្រុង​ Brooklyn។

Tina Chakma​ ទារក​អាយុ​ប្រាំមួយ​ខែ​លេង​ក្នុង​អង្រឹង​ខាង​ក្នុង​ផ្ទះ​នៅជាយ​ក្រុង​ Agartala ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ប៉េង​ប៉ោង​នៅ​ក្នុង​ទីក្រុង​ Delhi ប្រទេស​ឥណ្ឌា។

ក្មេង​ប្រុស​ៗ​កំពុង​ដោល​ក្បូន​​​នៅ​សមុទ្រ​ Mediterranean ពី​ឆ្នេរ​នៃ​ជំរំ​ជនភៀស​ខ្លួន​ Shati ក្នុង​ទីក្រុង Gaza កាលពី​ថ្ងៃទី​១៩ មីនា ២០១៨។