រូបភាពជុំវិញពិភពលោក ០៥ មិថុនា ២០១៩
លោក Loren Kissick អតីតទាហានសង្គ្រាមលោកលើកទីពីររបស់សហរដ្ឋអាមេរិកដែលមកពីទីក្រុង Puyallup រដ្ឋធានីវ៉ាស៊ីនតោនកំពុងគោរពវិញ្ញាណក្ខន្ធខណៈដែលលោកឈរនៅឆ្នេរសមុទ្រ Saint-Laurent-sur-Mer ទីក្រុង Normandyភាគពាយព្យនៃប្រទេសបារាំង ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធទាហាននៅ Normandy លើកទី៧៥។
ទាហានអាល្លឺម៉ង់ កាណាដា បារាំង ប៉ូឡូញ និងសហរដ្ឋអាមេរិក ចូលរួមក្នុងពិធីមួយនៅទីបញ្ចុះសព Normandy German ក្នុងទីក្រុង La Cambe ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធទាហាននៅ Normandy លើកទី៧៥។
បុរសម្នាក់សុំអង្វរមិនឲ្យក្រុមអាជ្ញាធរជនភៀសខ្លួនម៉ិកស៊ិកចាប់ខ្លួនយកទៅវិញពេលលោកកំពុងបីកូន អំឡុងពេលវាយឆ្មក់មួយលើក្រុមជនចំណាកស្រុកដែលមុននេះបានឆ្លងកាត់ព្រំដែនរវាងប្រទេសម៉ិកស៊ិកនិងក្វាតេម៉ាឡាក្បែរទីក្រុង Metapa រដ្ឋ Chiapas ប្រទេសម៉ិកស៊ិក។
ប្រជាជនកាន់សាសនាឥស្លាមអធិស្ឋានដើម្បីបញ្ចប់ខែតមអាហាររ៉ាម៉ាដនក្នុងទីក្រុង Howrah នៅជាយក្រុង Kolkata ប្រទេសឥណ្ឌា។
បុរសម្នាក់បើករ៉ឺម៉កដឹកទំនិញតាមដងផ្លូវមួយក្នុងទីក្រុងប៉េកាំងប្រទេសចិន។
និស្សិតសាកលវិទ្យាល័យសម្អាតរូបសំណាក«Pillar of Shame» ដែលសង់ឡើងដើម្បីរំលឹកអ្នកដែលត្រូវបានគេសម្លាប់ក្នុងប្រទេសចិនកាលពីឆ្នាំ១៩៨៩ អំឡុងការបង្រ្កាប Tiananmen នៅសាកលវិទ្យាល័យហុងកុងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។
សត្វដំរីទឹកបាចទឹកក្នុងស្រះមូួយនៅសួនសត្វ Zoologischer Garten ក្នុងប្រទេសបែរឡាំងខណៈដែលសីតុណ្ហភាពឡើងដល់៣០អង្សារក្នុងប្រទេសអាល្លឺម៉ង់។