រូបភាពជុំវិញពិភពលោក ០៥ មិថុនា ២០១៨

អ្នក​ជិះ​សេះ​ម្នាក់​ហ្វឹកហាត់ជិះ​សេះ​មួយក្បាល​ក្នុង​ល្បឿន​លឿន​នៅ​ក្នុង​សួន​ Belmont ក្នុង​ទីក្រុង​ Elmont បុរី​ញូវយ៉ក។

ម៉ាស៊ីន​ច្រូត​ស្រូវ​ច្រូត​ស្រូវ​សាឡី​ក្នុង​កសិដ្ឋាន​មួយ​ក្នុង​ទីក្រុង  Handan ក្នុង​ខេត្ត​ភាគ​ឦសានប្រទេស​ចិន​ខេត្ត Hebei។

សង្ឃ​ពុទ្ធសាសនា​ជាន់ខ្ពស់​  Lobsang Tayang ដើរ​នៅ​ខាងក្រៅ​វត្ត​ Amarbayasgalant ក្នុង​ស្រុក​ Baruunburen ខេត្ត Selenge ប្រទេស​ម៉ុងហ្គោលី។

បុព្វជិតគ្រិស្តអូស្សូដក់ធ្វើការ​ឲ្យ​ពរ​នៅ​ខាង​មុខ​កាំ​ជ្រួចផ្លោង​ Soyuz FG ក្នុង​បន្ទាយ​អាកាស​ Baikonur Cosmodrome ប្រទេស​កាហ្សាក់ស្ថាន​។

មនុស្ស​ម្នា​ទស្សនា​កម្អែល​ភ្នំភ្លើង​ពីទូក​ទេសចរ​មួយ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​តំបន់ Kapoho ភាគ​ខាងកើត​ទីក្រុង​ Pahoa អំឡុង​ពេល​ដែល​ភ្នំភ្លើង​ Kilauea កំពុង​ផ្ទុះ​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ។

បាតុករ​គាំទ្រ​លោក​ពូទីន​ម្នាក់​កំពុង​ធ្វើបាតុកម្ម​បី​ខាងមុខ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ Vienna Hofbur ប្រទេស​អូទ្រីស​ មុន​នឹង​ទស្សនកិច្ច​របស់​ប្រធានាធីបតី​រុស្ស៊ី​​ ក្នុង​ប្រទេស​នេះ។

កង់​ជាច្រើន​ត្រូវ​បាន​ឃើញ​នៅ​ក្នុងគំនរ​សម្រាម​ក្នុង​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន។

ក្មេង​ប្រុស​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់​ហែលទឹក​ក្នុង​ប្រឡាយទឹក​ភក់​នៅជាយក្រុង​ Mazar-i-Sharif។