រូបភាព​ជុំវិញ​ពិភពលោក ២៨ មិថុនា ២០១៧

សាសនិក​ជន​កាន់ទៀន​នៅពេល​ដែល​សម្តេច​ប៉ាប​ Pope Francis ប្រារព្ធ Corpus Domini បន្ទាប់ពី​ក្បួន​ដង្ហែពី​ផ្លូវ St. John ព្រះ​វិហា​រ Lateran Basilica ទៅកាន់​ព្រះ​វិហារ​ St. Mary Major Basilica ដើម្បី​ប្រារព្ធពិធី​បុណ្យ «ខ្លួន​និង​ឈាម​» ព្រះ​យេស៊ូ នៅ​ក្នុង​ទីក្រុង​រ៉ូម។​​

មេដឹកនាំ​បាតុកម្ម​និស្សិត Joshua Wong ស្រែក​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​ចាប់ខ្លួនរួម​ទាំង​ក្រុម​បាតុករ​នៅ​វិមាន​ដែល​តំណាងទីក្រុង​ដែល​បាន​ប្រគល់​ការកាន់កាប់​ពី​អង់គ្លេស​មក​ចិន​ មួយ​ថ្ងៃមុន​ប្រធានាធិបតី​ចិន​ Xi Jinping មកដល់ដើម្បី​អបអរ​នៅ​ទីក្រុង​ហុងកុង។​​​​

មនុស្ស​ម្នារ​ប្រមូល​ផ្តុំ​នៅ​ខាងមុខ​ឆ្នេរ Marine Drive ដើម្បី​ត្រូវ​រលក​បោក​ចំ​នៅ​ពេល​ជំនោរខ្ពស់​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា។​

បុរស​ជនជាតិ​ភាគតិច​ម្នាក់​ពី កោះ Torres Strait ស្លៀក​ពាក់​ប្រពៃណី​សម្តែង​ក្នុង​ពិធីស្វាគមន៍​មួយ​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី​។

កម្មវិធី​ពន្លឺភ្លើង​មួយឈ្មោះ «Vivid» បាន​ប្តូរ​រូបរាងOpera House ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី។​​

ស្រ្តី​ជាច្រើន​បាន​ស្លៀក​ពាក់ជា​អ្នកបម្រើ​ស្រី​ពី​រឿង​ប្រលោមលោក​ ខ្សែភាពយន្ត​ខ្លី​និង​ភាគ​ «The Handmaid's Tale» បង្ហាញពី​ការ​ប្រឆាំង​នឹង​សេចក្តី​ព្រៀងច្បាប់​សេវាសុខភាព​របស់​សភា​អាមេរិក​ខាងគណបក្ស​សាធារណរដ្ឋ​ដែល​បាន​កាត់បន្ថយ​គម្រោង Planned Parenthood នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​​​​

សត្វ​ឃ្មុំ​មួយ​ក្បាល​កំពុង​ប្រមូល​ទឹកដម​ពី​ផ្កាឈូក​រ័ត្ន​ក្នុង​តំបន់​ជាយក្រុង​ពណ៌ទឹក​ក្រូច​ក្បែរ Hillsborough រដ្ឋ Carolina ភាគ​ខាងជើង​ កាល​ពី​ថ្ងៃទី​២៧ មិថុនា ២០១៧។

ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ពិនិត្យ​កាំភ្លើងវែង CS/LR4A ដែល​ធ្វើ​ដោយ​ចិន​ក្នុង​ការបង្ហាញ​កាំភ្លើង​វែង​រាប់ពាន់ដើម​ដោយ​បន្ទាយ​អាកាស​ចិននៅ​ភាគខាងជើង​ប្រទេស​ហ្វីលីពីន។​

យុវជន​អ៊ីស្រាអែល​ហែល​ទឹក​លេង​នៅ​ក្នុង​អាង​ធម្មជាតិ​មួយ​ក្នុង​ភូមិ Lifta ដែល​ត្រូវ​បាន​គេ​បោះបង់ចោល​ក្នុង​ការ​ប្រយុទ្ធ​ក្នុង​សង្រ្គាម​អារ៉ាប់​អ៊ីស្រាអែល​ឆ្នាំ​១៩៤៨​ នៅភាគ​ពាយព្យ​នៃ​ទីក្រុង Jerusalem។​

នាវាចរ​កំពុង​បត់​ទង់ជាតិ​អាមេរិក​ចំនួន​៧​ក្នុង​ពិធី​រំលឹកវិញ្ញាណក្ខន្ធ​នៅ​ក្នុង​ទីក្រុងYokosuka ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី​២៧ មិថុនា ២០១៧ ដើម្បី​ផ្តល់កិត្តិយស​ដល់​នាវាចរ​៧នាក់​ដែល​បាន​ស្លាប់​ក្នុង​ការ​លេចនាវា USS Fitzgerald។

នាវាចម្បាំង​ថ្មី​របស់​ចិន​ដែល​ត្រូវ​បាន​ផលិត​​នៅ​ក្នុង​ស្រុក​មាន​ទម្ងន់ ១០.០០០តោន​នៅ​កំពង់ផែ Jiangnan ទីក្រុង​សៀងហៃ​ប្រទេស​ចិន។​