រូបភាពជុំវិញពិភពលោក ១៩ មិថុនា ២០១៨
មនុស្សម្នាកំពុងហាត់យូហ្គាមុនថ្ងៃបុណ្យយូហ្គាអន្តរជាតិក្នុងទីក្រុង Chandigarh ប្រទេសឥណ្ឌា។
ក្មេងប្រុសម្នាក់កំពុងមើលគម្រប DVD ខ្សែភាពយន្តថ្មីៗនៅក្នុងហាងមួយក្នុងទីក្រុង Kibera ដែលជាទីក្រុងអនាធិបតេយ្យធំបំផុតគឺទីក្រុងណៃរ៉ូប៊ី។
កីឡាករហែលទឹកកំពុងហាត់នៅទន្លេ Serpentine Riverខាងមុខរូបសំណាក «The London Mastaba» ក្នុងសួន Hyde Park ទីក្រុងឡុងដ៍។
ក្មេងប្រុសជនជាតិសូម៉ាលីម្នាក់ឈរនៅជិតតង់ក្នុងជំរំ Tawakal IDP ទីក្រុង Mogadishu ប្រទេសសូម៉ាលី។
អ្នកស្រី អង់សាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានដោះលែងសត្វព្រាបមួយក្នុងពិធីខួបកំណើត ៧៣ឆ្នាំរបស់អ្នកស្រីនៅវិមានសភាក្នុងទីក្រុង Naypyidaw។
កុមារីម្នាក់នៃសហគមន៍ Roma ត្រូវបានថតជាប់នៅក្នុងជំរំ Roma ហៅ«ភូមិទន្លេ» គ្រប់គ្រងដោយសមាគម Onlus Isola Verde ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
កសិករវ័យក្មេងម្នាក់មុជទឹកឲ្យសត្វគោក្នុងថ្ងៃទី១នៃកម្មវិធី Royal Cheshire County ក្នុងទីក្រុង Knutsford ភាគខាងជើងប្រទេសអង់គ្លេស។
បុរសជាច្រើនចាប់សត្វទានៅទន្លេ Tuojiang អំឡុងពិធីទូកនាគក្នុងខេត្ត Hunan ប្រទេសចិន។