រូបភាពជុំវិញ​ពិភពលោក​ ០៤ ​កក្កដា ២០១៧

នារី​ម្នាក់លោត​លើ​សំណាញ់​នៅខាងមុខ​ការ​ប្រកួត​បរិភោគ Hot Dog ដ៏ល្បី​របស់ Nathan ក្នុង​ទិវា​អន្តរជាតិ​ថ្ងៃទី​០៤ កក្កដា នៅ​កោះ Coney Island ទីក្រុង​ Brooklyn បុរីញូវយ៉ក។

Geraint Thomas (កណ្តាល)​ របស់​ចក្រភពអង់គ្លេស ស្លៀក​ឈុត​ពណ៌លឿង​ជិះ​កង់​ជាមួយ​ក្រុម​របស់​លោក​កាត់​សួន​ផ្កាឈូករ័ត្ន​ក្នុង​ការប្រកួត​ចម្ងាយ២០៦.៥​គីឡូម៉ែត​រវាង Mondorf-les-Bains និង Vittel ក្នុងការប្រណាំង​កង់​ Tour de France លើកទី១០៤។​​​

បុរស​ម្នាក់​លោត​ចូល​​ក្នុង​ទន្លេ Blue Eye ដែល​ជា​ទន្លេ​កើត​ដោយបាតុភូត​ធម្មជាតិ​នៅ​ក្បែរ​ ស្រុក Delvine ក្នុង​ប្រទេស​អាល់បានី។

កម្មករ​កំពុង​លើក​រូបសំណាក​ព្រះពុទ្ធ​នៅ​ក្នុង​ហាង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដើម្បី​រៀបចំ​សម្រាប់ថ្ងៃ​ចូល​វស្សាខាងមុខ។​

គ្រាប់មីស៊ីល​អន្តរជាតិ Hwasong-14 ត្រូវ​បាន​ថត​នៅ​ក្នុង​ការ​បាញ់សាកល្បង​មួយ​ដោយ​ភ្នាក់ងារសារពត៌មាន​កូរ៉េខាងជើង​ ក្នុង​រដ្ឋធានីព្យុងយ៉ាង។​

អ្នក​ពន្លត់អគ្គិភ័យ​បាន​លើក​សត្វមាន់​និង​ប្រអប់​សម្រាប់ដឹក​មាន់​ចេញ​ពី​ផ្លូវ​ធំ A1 ក្នុង​ទីក្រុង​ Asten ប្រទេស​អូទ្រីស ដែល​ឡាន​ដឹកទំនិញ​មួយ​បាន​បង្ក​ឲ្យ​មាន​ចលាចល​ដល់​ចរាចរ​បន្ទាប់​ពី​ឡាន​នោះ​បាត់បង់ជំហរ​បន្ទាប់​ដោយ​បាន​ដឹក​មាន់​៧.០០០ក្បាល។

ប្រជាជន​កំពុង​ជិះ​ រ៉ូល័រ កូស្ទ័រ នៅពេល​ល្ងាច​ក្នុង​សួន​កម្សាន្ត Worlds of Fun ទីក្រុង​ Kansas​ រដ្ឋ Missouri កាល​ពី​ថ្ងៃទី​០៣ កក្កដា ២០១៧។​

សិស្ស​និស្សិត​ត្រូវ​បាន​ធ្វើដំណើរ​តាមរថយន្តដឹកទំនិញ​កាត់​តំបន់លិចទឹក​មួយ​នៅ​មហាវិទ្យាល័យ​ក្នុង​ទីក្រុង Guilin ខេត្ត Guangxi ប្រទេស​ចិន​កាល​ពី​ថ្ងៃទី​០៣ កក្កដា ២០១៧។​​

តារា​ម៉ូដែល​បង្ហាញម៉ូតច្នៃប្រឌិត​របស់ Chanel ក្រោមអគារ​ក្លែង​ Eiffel Tower នៅ Grand Palais សម្រាប់ម៉ូតរដូវ​រងា​និង​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​​២០១៧​​និង​២០១៨ របស់ Haute Couture នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។​​​​​

ទូកទេសចរ​មួយ​កំពុង​ជិះ​ជុំវិញ​សួន​ផ្កាលីលី​នៅ​ក្នុង​សួន Beihai ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។​

ក្រុម​អ្នក​ជិះកង់​ក្នុង​ជុំទី​០៤​របស់​ការ​ប្រណាំង​កង់ Tour de France ចម្ងាយ​២០៧.៥ គីឡូម៉ែត​ដែល​បាន​ចាប់ផ្តើម​នៅ Mondorf-les-Bains ទីក្រុង​​ Luxembourg និង​បញ្ចប់​នៅទីក្រុង​ Vittel ប្រទេស​បារាំង។ ​​

រលក​ដ៏​ធំ​មួយដោយសារ​ព្យុះ​ត្រូពិក Nanmadol បោក​បក់ប៉ះ​ច្រាំង Senjojiki ​នៅក្រុង Shirahama តំបន់ Wakayama​ ប្រទេស​ជប៉ុន​។​​

បុគ្គលិក​ការងារ​កំពុងជួយ​លើក​រថយន្ត​ដឹកទំនិញ​មួយ​ពី​ផ្លូវ​ហាយវ៉េ U.S. 54 នៅ El Paso ​រដ្ឋតិចសាស់ ដែល​ត្រូវ​បាន​គេ​ឃើញ​ពី​ទីក្រុង Ciudad Juarez ប្រទេស​ម៉ិចស៊ិក កាល​ពី​ថ្ងៃទី​០៣ កក្កដា​ ២០១៧។