រូបភាពជុំវិញពិភពលោក ៣១ កក្កដា ២០១៨

ក្រុម​ប៉ូលិស​ប្រើ​របាំង​ការពារ​អំឡុង​សមយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​មួយ​មុន​​នឹងការ​ប្រកួត​​កីឡា​អាស៊ី​ក្នុងទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី​ចូល​មកដល់។

អ្នក​គាំទ្រ​មេដឹកនាំគណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ស៊ីមបាវ៉េ MDC Alliance លោក Nelson Chamisa កាន់​បដា​សម្រាប់​ឃោសនា​បក្ស​របស់​លោក​ខណដែល​ពួកគេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅការិយាល័យ​ MDC Alliance ក្នុង​ទីក្រុង​ហារ៉ារេ។ រដ្ឋាភិបាល​បាន​ព្រមាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ថា​ពួកគេ​អាច​នឹង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​សម្រាប់​ការ​ប្រកាស​លទ្ធផល​មុន​ពេល​កំណត់​បន្ទាប់​ពី​គណបក្ស​នេះ​បាន​និយាយ​ថា​ខ្លួន​បាន​ឈ្នះ។

ប្រជាជន​នាំ​គ្នា​ចូល​រួម​ការ​អុជទៀន​ ​មួយ​នៅ​ខាង​មុខ​សភា​ក្រិក​ក្នុង​ទីក្រុង​ Athens កាលពី​ខែ​កក្កដា ទី​៣០ ឆ្នាំ ២០១៨ ដើម្បីរំឮក​វិញ្ញាណក្ខន្ធដល់​ជនរងគ្រោះ​ពី​ភ្លើង​ឆេះព្រៃ​ដែល​បាន​សម្លាប់​មនុស្ស​ជាច្រើន។

អ្នក​ពន្លត់​អគ្គិភ័យ​​ព្យាយាម​ទប់​អណ្តាត​ភ្លើង​មួយ​​ដែល​កំពុង​ឆេះ​នៅ​ទីស្នាក់កណ្តាល Ecobank ក្នុង​ទីក្រុង​ Lagos​ ប្រទេស​នីហ្សេរីយ៉ា។

អ្ន​ករបាំ​ប្រចាំតំបន់​សម្តែង​របាំ​នៅ​ក្នុង​ពិធី​បុណ្យ Guelaguetza ក្នុង​ទីក្រុង​ Zaachila ក្រុង​ Oaxaca
​ប្រទេស​ម៉ិកស៊ិកកាលពី​ថ្ងៃទី​៣០ កក្កដា ឆ្នាំ ២០១៨។

អ្នក​ឡើងភ្នំ​ត្រូវ​បាន​ឃើញ​កំពុង​ឡើង​តាម​ទង់ជាតិ​ស្វីស​ដែល​មាន​ទំហំ​៨០​ម៉ែត្រ​បួន​ជ្រុង​បន្ទាប់​ពី​បាន​ព្យួរ​វា​លើ​ភ្នំ Mount Saentis ប្រទេស​ស្វីស។

ដំរី​ព្រៃ​មួយ​ដេញ​តាមរថយន្ត​ទេសចរ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ក្នុង​ទីក្រុង Habarana ប្រទេស​ស្រី​លង្កា​កាលពី​ថ្ងៃទី​៣០ កក្កដា ឆ្នាំ ២០១៨។