រូបភាពជុំវិញពិភពលោក ១៧ កក្កដា ២០១៨

លោក Vitaliy Shabunin ប្រធាន​នៃ​មជ្ឈមណ្ឌល​ក្រៅ​រដ្ឋាភិបាល​ប្រឆាំង​អំពើ​ពុករលួយ​ប្រតិកម្ម​បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ជះ​សារធាតុ​ពណ៌បៃតង​ក្នុង​បាតុកម្ម​មួយ​នៅ​ខាងមុខ​ការិយាល័យព្រះរាជអាជ្ញា​ប្រឆាំង​អំពើ​ពុករលួយ​ពិសេស​ក្នុង​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន។

បុរស​ម្នាក់​កំពុង​រំលាយ​ដែក​នៅ​ក្នុង​រោងចក្រ​ដែក​មួយ​គឺ​រោងចក្រ Dongbei Special Steel ក្នុង​ទីក្រុង Dalian​ ខេត្ត​ Liaoning ប្រទេស​ចិន។​

សមាជិក​នៃ​អង្គការក្រៅ​រដ្ឋាភិបាល Proactiva Open Arms ជួយ​សង្រ្គោះជនភៀសខ្លួន​ជនជាតិ​អាហ្រ្វិក​ម្នាក់​នៅ​លើ​ទូក​មួយ​ដែល​ឆ្លង​កាត់សមុទ្រ Mediterranean។

ប្រជាជន​នាំគ្នា​ដើរ​ចេញ​ពី​របង​ព្រំដែន​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ប្រទេស​ស៊ីរីនៅ​ខាង​ប្រទេសស៊ីរី​។

អតីត​ប្រធានាធីបតី​សហរដ្ឋ​អាមេរិក​ Barack Obama ថ្លែងនៅក្នុង​ខួប​រំឮក​លោក Nelson Mandela លើកទី​១៦ នៅ​កីឡដ្ឋាន Johannesburg អាហ្រ្វិក​ខាងត្បូង។

លោក Nico Eckl (ស្តាំ) តន្រ្តីករ​ដែល​មុខ​ដូច​តារាចម្រៀង Ed Sheeran​ ថត​រូប​នៅក្បែរ​រូបសំណាករបស់​លោក Ed Sheeran សារមន្ទីរជាតិ​ Madame Tussauds ក្នុង​ទីក្រុង​បែរឡាំង​ប្រទេស​អាល្លឺម៉ង់។

គ្រូបង្រៀន​ របស់​រដ្ឋាភិបាល Kashmir ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខណ​ដែល​ប៉ូលិស​ឥណ្ឌា​បាញ់​ទឹក​ពណ៌ស្វាយ​នៅ​ក្នុង​បាតុកម្ម​ក្នុង​ទីក្រុង​ Srinagar ប្រទេស​ឥណ្ឌា។