រូបភាព​ជុំវិញពិភពលោក​ ១២ កក្កដា ២០១៧

ម្ចាស់ក្សត្រី​ប្រទេស​អេស៉្បាញ Letizia និង​ព្រះរាជបុត្រអង់គ្លេស​ Prince Philip អង្គុយ​ជាមួយ​គ្នា​នៅ​ក្នុង​រទេះ​ខណ​ដែល​​ពួក​លោក​ធ្វើ​ដំណើរ​ទៅកាន់​ព្រះរាជវាំង Buckinghamបន្ទាប់ពី​ពិធី​ស្វាគមន៍​ក្បួន​សេះ​នៅ​ទីក្រុង​ឡុងដ៍។

ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល (THAAD) បាន​បាញ់​ពីបន្ទាយ​អាកាស Pacific Spaceport Complex Alaska ​ក្នុង​ទីក្រុង Kodiak រដ្ឋ​ Alaska អំឡុង​ពេល​សាកល្បង Flight Test THAAD 18 កាល​ពី​ថ្ងៃទី​១១ កក្កដា ២០១៧។

នេះ​ជាវីដេអូ​កាល​ពី​ថ្ងៃទី​១១ កក្កដា ២០១៧​ ដែល​បង្ហាញ​ពី​លោក Laureate Liu Xiaobo ចោម​រោម​ដោយ​វេជ្ជបណ្ឌិត​និង​ភរិយា​របស់​លោក​ Liu Xia នៅ​ទីតាំង​លាក់ឈ្មោះ​មួយ​។​ មន្ទីរពេទ្យ​ចិន​មួយ​បាន​និយាយ​ថាខ្លួន​ព្យាយាមព្យាបាល​លោក Nobel laureate Liu Xiaobo ដែល​មាន​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ នៅ​ពេល​ដែល​ក្រុម​សិទ្ធិ​មនុស្ស​បាន​ប្រកាស​ពី​ការ​ព្យាបាល​របស់​លោកដោយ​អាជ្ញាធរ​និង​វីដេអូបែក​ធ្លាយ​បង្ហាញ​ពី​លោក​កំពុង​ឈឺ​នៅ​លើគ្រែ។​​​​​

ស្រ្តី​ម្នាក់​អង្គុយ​ថតរូប​ដូច​ក្នុង​គំនូរ​របស់​លោក David Hammon នៅ​លើ​ទង់ជាតិ​អាមេរិកាំង​ «ករណី​អយុត្តិធម៌​មួយ​» នៅ​ក្នុង​ការតាំង​ពិព័រណ៌​ «ដួងព្រលឹងជាតិ​មួយ​» ដែល​បង្ហាញ​ពី​សិល្បៈច្នៃ​ឡើង​ដោយ​សិល្បករ​អាហ្រ្វិក​អាមេរិកាំង​ចន្លោះ​ឆ្នាំ​១៩៦៣​និង​១៩៨៣ ក្នុង​ទីក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃទី​១១ កក្កដា ២០១៧។

មនុស្ស​ម្នា​កំពុង​លេង​នៅក្នុង​អាងហែលទឹក​ក្នុង​ទីក្រុងYangzhou ខេត្ត Jiangsu ប្រទេស​ចិន។​

កុមារ​ម្នាក់​គប់​ឈើ​ទៅក្នុងគំនរ​ភ្លើង​អំឡុង​ពិធី​អបអរ​ថ្ងៃ១២ កក្កដា រៀបចំ​ដោយ​សមាជិក Loyalist Orders ក្នុង​ទីក្រុង Belfast ភាគ​ខាងជើង​ប្រទេស​អៀរឡង់ កាល​ពីថ្ងៃទី​១១ កក្កដា ២០១៧។​​​

ស្រ្តី​ម្នាក់​រត់កាត់​ហ្វូម​បាញ់​ដោយ​អ្នក​ពន្លត់អគ្គិភ័យ​ដើម្បី​ទប់ទល់​នឹង​គំនរ​ភ្លើង​មួយ​នៅ East Belfast មុន​ថ្ងៃ១២ កក្កដា ២០១៧ រៀបចំ​ដោយ​សមាជិក Loyalist Orders ក្នុង​ទីក្រុង Belfast ភាគ​ខាងជើង​ប្រទេស​អៀរឡង់ កាល​ពីថ្ងៃទី​១១ កក្កដា ២០១៧។​​

សត្វសេក​មួយ​ក្បាល​កំពុង​ត្រូវ​គេ​បញ្ចុក​នោ​ក្នុង​មន្ទីរពេទ្យ​សម្រាប់​សត្វបក្សី​ព្រៃ​នៅ​ក្នុង​សួន​ឧទ្យាន​ជាតិ Hortobagy ប្រទេស​ហុងគ្រី។​

សត្វ​ខ្លាឃ្មុំ​ត្រូពិកនៃតំបន់​អាស៊ីអាគ្នេយ៍​មួយ​ក្បាល​ដេក​នៅ​លើដើមឈើ​ក្នុង​សួន​សត្វ Henry Doorly ក្នុង​ទីក្រុង Omaha រដ្ឋNebraska កាល​ពី​ថ្ងៃទី​១១ កក្កដា ២០១៧។​​​

បុរស​ម្នាក់រុញ​រទេះ​មួយ​កណ្តាល​ភ្លៀង​ដ៏​ខ្លាំង​ក្នុង​ទីក្រុង Jammu ប្រទេស​ឥណ្ឌា។​