រូបភាព​ជុំវិញ​ពិភពលោក ៣០ មករា ២០១៨

អ្នក​គាំទ្រ​ម្នាក់​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​កេនយ៉ា​ Raila Odinga នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ (NASA) លោត​ចេញ​ពី​រថយន្ត​ក្រុង​មួយ​បន្ទាប់​ពី​ប៉ូលិស​កូបកម្ម​បាន​បាញ់ឧស្ម័នបង្ហូរ​ទឹក​ភ្នែកដើម្បី​បំបែក​ក្រុម​បាតុករ​បន្ទាប់​ពី​ពិធីស្បថចូល​កាន់​ដំណែង​នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី។

បុរស​ម្នាក់​សែង​ពូក​ខ្យល់​នៅពេល​ដែល​លោក​បាន​មកដល់​តំបន់​បោះ​ជំរំ​​ជប់លៀងនៅ​ទីក្រុង​ Sao Paulo ប្រទេស​ប្រេស៊ីល។

សិល្បករ​ពពុះ​សាប៊ូ​ Aramis Gehberger បង្ហាញ​ជំនាញ​របស់​លោក​អំឡុង​ការ​តាំងពិព័រណ៌​អន្តរជាតិ Spielwarenmesse នៅទីក្រុង​ Nuremberg ភាគខាងត្បូង​អាល្លឺម៉ង់។

រថក្រោះ​តៃវ៉ាន់​ M60A3 បាញ់​នៅ​ក្នុង​ការ​ហ្វឹក​ហាត់​យោធា​មួយ​ក្នុង​ទីក្រុង​ Hualien ភាគ​ខាងកើត​កោះ​តៃវ៉ាន់។

សមាជិក​គាំទ្រ​សហភាព​អឺរ៉ុប​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ Brexit តាម​ផ្លូវ​វិមាន​សភា​ក្នុង​ទីក្រុង​ឡុងដ៏។

បាតុករ​ម្នាក់​តតាំង​ជាមួយ​ប៉ូលិស​កូបកម្ម​អំឡុងការ​ប្រមូលផ្តុំ​ដើម្បី​ការពារ​សារធាតុ Lithium ជាតិ​ក្នុង​ប្រទេស​ឈីលី​កាលពី​ថ្ងៃទី​២៩ មករា ២០១៨។

មនុស្ស​ជាច្រើន​រយ​នាក់​ហែក្បួន​ជាមួយភ្លើង​គោម​ដើម្បី​រំលឹក​ពិធីបុណ្យ​ខួប​១០០​ឆ្នាំ​របស់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​ Moscow's bolsheviks ក្នុង​ទីក្រុង​ ​ កាលពី​ថ្ងៃទី​២៩ មករា ២០១៨។

ទិដ្ឋភាព​ស្ពាន Tancarville នៅ​ភាគ​ពាយព្យ​ប្រទេស​បារាំង។