រូបភាព​ជុំវិញ​ពិភពលោក ០៣ មករា ២០១៨

សេតវិមាន​សហរដ្ឋអាមេរិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ខណ​ដែល​ក្រុម​មន្ត្រី​គ្រោង​ជួប​ជាមួយ​មេដឹកនាំខាងសាធារណរដ្ឋ​និង​មេដឹកនាំ​ខាង​ប្រជាធិបតេយ្យនៃ​សភាទាំងពីរដើម្បី​ពិភាក្សា​ពី​កញ្ចប់​ថវិកា។

បព្វជិត Shitte និង​សមាជិក​នៃ​ក្រុម​ Hashed al-Shaabi កាន់ទុក្ខការ​ស្លាប់​របស់​​សមាជិក​សាសនា​ម្នាក់​នៃសហគមន៍​ Sheikh Mohannad al-Mayahi​ ដែល​បាន​ស្លាប់ពីរខែ​បន្ទាប់​ពីការ​រងរបួស​ក្នុង​ជម្លោះ​នៅ​ទីក្រុង​ម៉ួស៊ុល។

សមាជិក​ម្នាក់​របស់​ក្រុម​ភ្លេង​បុរាណ​ហែ​ក្បួន​នៅ​ក្នុង​ទីក្រុង Cape នៅ​ក្នុង​ពិធី Minstrels Carnival ​ដែល​ជា​ពិធី​ចូល​ឆ្នាំ​ថ្មី​ជាលើក​ទីពីរ​។

ក្រុម​អ្នក​ជួយ​សង្រ្គោះ​ឈរ​នៅ​ទីតាំង​ដែល​រថយន្តក្រុង​បុក​ជាមួយ​ឡានដឹកទំនិញ ហើយ​ធ្លាក់​ពី​ជ្រោះ​នៅ​ភាគ​ខាងជើង​ទីក្រុង​ លីម៉ា ប្រទេស​ប៉េរូ។

ស្រ្តី​ម្នាក់​ថត​រូប​រលកដែល​បោក​បក់​មក​លើ​ជញ្ជាំង​ជាប់​សមុទ្រ​នៅ​ក្នុង​ទីក្រុង​ New Brighton ភាគ​ពាយព្យ​ប្រទេស​អង់គ្លេស។

ប៉ូលិស​ម្នាក់​ដើរកាត់​គំនរ​បាក់បែក​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​ដ៏​ធំ​មួយដែល​បាន​បំផ្លាញ​ប្រាំ​ផ្ទះរួម​ទាំង​កញ្ចក់​បង្អួច​របស់ អគារ​ជុំវិញ​នៅ​ភាគ​ខាងជើង​ខេត្ត​​ Bac Ninh។