រូបភាពជុំវិញពិភពលោក ២៣ មករា ២០១៨

ហ្វូង​សត្វបក្សី​ជាច្រើន​ហោះ​ពេញ​មេឃ​នៅ​ក្នុង​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី។

ភ្នំភ្លើង Mayon បញ្ចេញ​កម្អែល​ភ្លើង​នៅ​ពេល​ដែល​វា​កំពុង​ផ្ទុះ ដែល​អាច​មើល​ឃើញ​ពី​ទីក្រុង Daraga ខេត្ត Albay ភាគ​ខាង​ត្បូង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន។

ក្មេង​ស្រី​ជនជាតិ​ស៊ីរី​កាន់​បំពង់​ម៉ាសអុកស៊ីសែន​ដាក់​លើមុខ​ទារក​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ជំរំ​មួយ​បន្ទាប់​ពី មាន​ការ​រាយការណ៍​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ទីក្រុង Douma ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ជាយក្រុងរដ្ឋធានី Damascus កាលពី​ថ្ងៃទិ​២២ មករា ២០១៨។ យ៉ាងហោចណាស់​ មាន​មនុស្ស​ថប់ដង្ហើម​២១​នាក់​រួម​ទាំ​ងទារក​។

បុរស​ម្នាក់​ថតរូប​គំន​សម្រាម​នៅ​លើ​ឆ្នេរ​បន្ទាប់​ពី​មាន​ព្យុះ​ដ៏​ធំ​មួយបាន​បក់កាត់​ប្រទេស Mediterranean នៅ​ទីក្រុង Zouq Mosbeh ភាគខាងជើង Beirut ប្រទេស​លីបង់កាលពី​ថ្ងៃទី​២២ មករា ២០១៨។

បុរស​ម្នាក់​កាន់​ឆត្រ​ពេល​កំពុង​ដើរ​កាត់​ព្រិល​ដែល​កំពុង​ធ្លាក់​នៅ​វិមានអធិរាជ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​២២ មករា ២០១៨។

កូនមាន់​មួយ​ក្បាល​កំពុង​ញាស់​ចេញ​ពី​ពង​នៅ​ក្នុង​សួន​សត្វ​ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

ប្រជាពលរដ្ឋ​ជិះ​រទេះ​សេះ​កាត់​ផ្លូវ​លេចទឹក​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្តាល​ឲ្យ​ទន្លេ Paraguay ហូរលេច នៅ​ក្នុង​ទីក្រុង Asuncion ប្រទេស​ប៉ារ៉ាហ្គាយកាលពី​ថ្ងៃទី​២២ មករា ២០១៨។

លោក Bob Iger​ ​នាយកប្រតិបត្តិ​នៃក្រុម​ហ៊ុន Walt Disney ថ្លែង​នៅ​ក្បែរ​តួ​តុក្កតា Minnie Mouse​ នៅ​ក្នុង​កម្ម​វិធី Hollywood Walk of Fame ក្នុង​ទីក្រុង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី​២២ មករា ២០១៨។