រូបភាព​ជុំវិញពិភពលោក ​២២ មករា ២០១៩

កម្មករ​អាហ្វហ្គានីស្ថាន​ដុះ​ខាត់​ឆ្នាំង​ដែក​នៅ​រោងចក្រ​អាលុយមីញូម​មួយក្នុង​ទីក្រុង​ Herat។

អ្នក​រាំ​របាំ​ប្រពៃណី​ពី​រដ្ឋ​ភាគ​ខាងត្បូង​ Tamil Nadu សម្តែង​នៅ​ក្នុង​ការ​ហាត់សម​មួយ​សម្រាប់​ការដង្ហែរក្បួន​ក្នុង​ថ្ងៃបុណ្យ Republic Day ក្នុង​ទីក្រុង​ញូវដែលី។

ប៉ូលិស​​បញ្ជា​មនុស្ស​យន្ត​សន្តិសុខ​មួយ​ដើម្បី​យាម​ល្បាត​ស្ថានីយ​រថភ្លើងមួយ​ខណ​ដែល​ពិធី​បុណ្យ​រដូវ​ផ្ការីក​បាន​ចាប់​ផ្តើម​មុន​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ចូល​មកដល់​ក្នុង​ទីក្រុង​ Shenzhen ខេត្ត Guangdong ប្រទេស​ចិន​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៩។

Women stand in front of a graffiti painted outside the premises of Sri Lanka's presidential palace, in Colombo, a day after it was overrun by anti-government protesters.

បុគ្គលិក​សហជីព​និង​បុគ្គលិក​អាកាសយាន​ដ្ឋាន​បាន​មកដល់​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​សម្រាប់​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ធ្វើ​ការ​មិន​មាន​ប្រាក់​បៀវត្ស​និង​បុគ្គលិក​ព្យាយាម​បង្កើត​សហជីព​នៅ​អាកាសយានដ្ឋាន​ Logan ក្នុង​ទីក្រុង​ Boston រដ្ឋ Massachusetts កាលពីថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៩។

សាសនិក​អធិដ្ឋាន​ដោយ​រមៀល​ខ្លួន​លើ​ដី​អំឡុង​ពិធី​បុណ្យ Swasthani Brata Katha ក្នុង​ទីក្រុង Bhaktapur ប្រទេស​នេប៉ាល់ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៩។