រូបភាព​ជុំវិញ​ពិភពលោក​ ១៧ មករា ​២០១៨

បុរស​ម្នាក់​ជិះ​សេះ​កាត់​អណ្តាត​ភ្លើង​អំឡុង​ការ​ប្រារព្វពិធី «Luminarias» នៅ​ល្ងាច​ថ្ងៃបុន្យ​រំលឹក​បព្វជិត Saint Anthony​ នៃ​ប្រទេស​អេស្ប៉ាញក្នុង​ភូមិ San Bartolome de Pinares ភាគពាយព្យនៃទីក្រុង​ Madrid។

បុរស​ជនជាតិ​ Kashmiri ពីរ​នាក់​ទូល​ស្មៅ​សម្រាប់​សត្វគោ​នៅ​ជាយ​ក្រុង​ Srinagar ប្រទេស​ឥណ្ឌា។

ស្រ្តី​ម្នាក់​កាន់​ឆត្រ​ដើម្បី​បាំង​​​ព្រិល​ធ្លាក់​ដ៏​ធំ​ក្នុង​ទីក្រុង​ Langenhagen ក្បែរទីក្រុង​ Hannover ប្រទេស​អាល្លឺម៉ង់។

ជន​ស្មោះស្ម័គ្រ​នឹង​សាសនា​លើក​ដៃ​ទៅកាន់​សម្តេច​ប៉ាប Pope Francis ខណ​ដែល​លោក​ចាកចេញ​ពីទីសក្ការៈ​នៃ​ St. Alberto Hurtado ក្នុង​ទីក្រុង​ Santiago ប្រទេស​ឈីលី​កាលពី​ថ្ងៃទី​១៦ មករា ២០១៨។

បុរស​ម្នាក់​ចូល​ក្នុង​បន្ទប់​សោណា​នៅ​លើ​កំពូល​ភ្នំ Lagazuoi ក្នុង​ទីក្រុង​ Cortina D'Ampezzo ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី​១៦ មករា ២០១៨។

បុរស​ម្នាក់​ដឹក​ពូក​ជាច្រើន​នៅ​លើ​ដំបូល​ឡាន​តូច​មួយ​ក្នុង​តំបន់​អនាធិបតេយ្យ​ Ng'ando ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី​នៃ​ប្រទេស​កេនយ៉ា​កាលពី​ថ្ងៃទី​១៦ មករា ២០១៨។

តារា​បង្ហាញ​ម៉ូត​ពាក់​ស្នាដៃ​ក្នុង​កម្ម​វិធី​បង្ហាញ​ម៉ូត​ផ្នែក​បុរស​សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ​និង​រដូវរងា​ Julien David ឆ្នាំ​២០១៨​/២០១៩​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។