រូបភាព​ជុំវិញ​ពិភពលោក ០៧ កុម្ភៈ ២០១៨

ក្រុម​អ្នក​សង្រ្គោះ​ស្ថិត​នៅ​ជុំវិញ​អគារ​មួយ​ដែល​ត្រូវ​បាន​រលំ​ដោយសារ​ការ​រញ្ជួយដី​នៅ​តំបន់​ Hualien កោះតៃវ៉ាន់។

បព្វជិត​ដែល​មក​ពី​ប្រទេស​នេប៉ាល់​ជញ្ជូន​ទឹក​មន្ត​ពី​ទន្លេ​ Ganges នៅពេល​ដែល​ពួកគេ​ត្រឡប់​ពី​ការ​ងូត​ទឹក​នៅ​ចំណុច​ប្រសព្វ​នៃ​ទន្លេ Ganges ទន្លេ Yamuna និង​ទន្លេ​ Saraswati ក្នុង​ទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។

សមាជិក​ម្នាក់​របស់កង​ការពារ​ជនស៊ីវិល​ស៊ីរីបី​កុមារ​រងរបួស​ម្នាក់​បន្ទាប់ពី​ការ​វាយប្រហារ​តាមអាកាស​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​ Douma ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅភាគ​ខាងកើត​តំបន់​ Ghouta ជាយ​រដ្ឋធានី​ Damascus។

គ្រាប់​រ៉ុក្កែត​Falcon 9 SpaceX ធន់ធ្ងន់​មួយ​ត្រូវ​បាន​បង្ហោះ​ចេញ​ពី​ បន្ទាយ​អាកាស Kennedy Space Center ក្នុង​ទីក្រុង​ Cape Canaveral រដ្ឋ Florida កាលពី​ថ្ងៃទី​០៦ កុម្ភៈ ២០១៨។

បុរស​ម្នាក់​រុក​រក​ជនរងគ្រោះ​ក្នុង​អគ្គិភ័យ​មួយ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្នុង​ទីក្រុង​ Douma ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ ភាគ​ខាងកើត​តំបន់​ Ghouta ជាយ​រដ្ឋធានី​ Damascus។

ភ្ញៀវ​ទេសចរ​ដើរ​កាត់​ផ្លូវ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រិល​នៅ​ក្បែរ​ Eiffel Tower ក្នុង​ទីក្រុង​ប៉ារីស​នៅ​ពេល​ដែល​រដូវ​រងា​ព្រម​ជាមួយ​នឹង​ព្រិល​និង​សីតុណ្ហភាព​ត្រជាក់​បាន​មកដល់​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​០៦ កុម្ភៈ​ ២០១៨។

រថយន្ត​ Reon របស់​ក្រុម​ហ៊ុន​ Renault ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌​រថយន្ត​មួយ​ក្នុង​ទីក្រុង​ Greater Noida ក្បែរ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។