រូបភាព​ជុំវិញ​ពិភពលោក ០៥ កុម្ភៈ ២០១៩

ទេសភាព​មួយ​នៅ​ទីក្រុង Menzingen ត្រូវ​បាន​​គ្រប​ដោយ​ព្រិល​ ក្នុង​ប្រទេស​ស្វីស។

កីឡាករ Tom Brady នៃ​ក្រុមNew England Patriots ជិះ​ទូក​មួយ​អំឡុង​ការ​ដង្ហែក្បួន​កាត់​ទីក្រុង Boston រដ្ឋ Massachusetts ដើម្បី​អបអរ​ជ័យ​ជម្នះ​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ក្នុង​កម្មវិធី​ប្រកួត Super Bowl 53 ក្នុង​ទីក្រុង Atlanta។

បាតុករ​ម្នាក់​កំទេចកញ្ចក់​ធនាគារ​មួយ​អំឡុង​«ថ្ងៃនៃ​​បាតុកម្ម» សហជីព​កម្ម​ករ​បារាំង​ឈ្មោះ​ General Confederation of Labor (CGT) ក្នុង​ទីក្រុង​ប៉ារីស។

សម្តេចប៉ាប Francis ឲ្យ​ពរ​ក្រុម​អ្នក​ថ្វាយបង្គំ​ក្នុង​ទីក្រុង​កីឡា Sheikh Zayed រដ្ឋ​ធានី Abu Dhabi ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។

តារា​ហូលីវូឌ​ អ្នក​នាង​ Angelina Jolie ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ជំរំ​ជនភៀស​ខ្លួន​ Kutupalong ក្នុង​ទីក្រុង​ Cox's Bazar ​ប្រទេស​បង់ក្លាដែស។

បុគ្គលិក​ម្នាក់​ពិនិត្យ​មើល​រួប​តំណាង​លោក​ Charlie Chaplin ក្នុង​ការ​ត្រៀម​សម្រាប់ក្បួន​ដង្ហែរ​ក្នុង​ទីក្រុង​ Nice​ ប្រទេស​បារាំង។

សមាជិក​នៃ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែនលេង​ព្យាណូ​ ខាងក្នុង​ផ្ទះ​មួយ​ដែល​ត្រូវ​បាន​ខូចខាត​ខ្ទេច​ខ្ទី​ដោយ​ការ​ប្រយុទ្ធ​គ្នា​ នៅ​ជិត​ទីតាំង​របស់​ពួកគេ​ក្នុងទីក្រុង​ Donetsk កាលពី​ថ្ងៃ​ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

សាសនិក​ហិណ្ឌូ​ក្នុង​ប្រទេស​នេប៉ាល់​មុជទឹក​នៅ​ក្នុង​ទន្លេ​បរិសុទ្ធ Bagmati នៅ​ព្រះវិហារ Pashupatinath អំឡុង​ពិធី​បុណ្យ​ Swasthani ដែល​មាន​រយៈពេល​ជាច្រើន​ខែក្នុង​ទីក្រុង​ Kathmandu កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

យន្តហោះ​ខ្នាត​តូច​របស់ប្រទេស​ប៉េរូ ​បាន​ធ្លាក់​នៅ​តាម​ផ្លូវ​ក្នុង​រដ្ឋ​ធានី​លីម៉ា​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

សាសនិក​គប់​ម្សៅ​ល្មៀត​​​ដើម្បី​ជា​ការថ្វាយ​ដល់ព្រះគង្វាល​ Khandoba ខណ​ដែល​អ្នក​ឯទៀត​​សែង​ទីន័ង​អំឡុង​ពិធិ​បុណ្យ​«Somvati Amavasya» ក្នុង​ទីក្រុង​ Jejuri ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

រូបភាព​ពី​អាកាស​បង្ហាញ​ពី​សាសនិក​ហិណ្ឌូ​រាប់ពាន់​នាក់​មុជទឹក​នៅ​ទន្លេ Sangam ក្នុង​ថ្ងៃ Mauni Amavsyaថ្ងៃ​ព្រះចន្ទ​ថ្មី​អំឡុង​ទិវា Kumbh Mela ក្នុង​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០១៩។