រូបភាព​ជុំវិញពិភពលោក​ ២៨ កុម្ភៈ ២០១៨

ព្រះអង្គ​ម្ចាស់​ Harry នៃ​ចក្រភពអង់គ្លេស និង​គូដណ្តឹង​នាង Meghan Markle ព្រះអង្គម្ចាស់ William និង​ Catherine ព្រះនាង​នៃ Cambridge ចូល​រួម​ក្នុង​វេទិកា​មូលនិធិ​រាជវង្ស​ចូល​រួម​​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ Aviva ទីក្រុង​ឡុងដ៏។

បុរស​ម្នាក់ដើរ​កាត់​តាម​បឹង​ Lake Constance ដែល​ត្រូវ​បាន​គ្របដណ្តបើ​ដោយ​ទឹកកក​នៅ​ទីក្រុង​ Constance ប្រទេស​អាល្លឺម៉ង់។

បុគ្គលិក ​គ្រូបង្រៀន​ និងសិស្ស​ជាច្រើន​ដែល​បាន​ត្រឡប់ចូល​វិទ្យាល័យ​​ Stoneman Douglas វិញ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ Parkland​ រដ្ឋFlorida។

សព​របស់​តារាសម្តែង​ឥណ្ឌា​ Sridevi ត្រូវ​បាន​ដង្ហែរ​​នៅ​ក្នុង​ទីក្រុង​ Mumbai។ អ្នក​គាំទ្រ​នាង​ជាច្រើន​ពាន់​នាក់បាន​មកចូល​រួម​កាន់ទុក្ខ​និង​ផ្តល់​ការ​គោរព​ទៅកាន់​តារា​ Bollywood ដ៏​ល្បី​ ដែល​នាង​បាន​លង់ទឹក​ក្នុង​អាងងូត​ទឹក​នៅ​សណ្ឋាគារ​នៅ​ទីក្រុង​ Dubai កាលពីចុងសប្តាហ៍។

ស្រ្តី​ជនជាតិ​កុងហ្គោល​ម្នាក់​ដើរ​នៅ​ក្នុង​ជំរំ​មួយ​ក្នុង​ទីក្រុង​ Bunia កាលពី​ថ្ងៃទី​២៧ កុម្ភៈ ២០១៨។​ មនុស្ស​២៣​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​ប៉ះ​ទង្គិច​មួយ​រវាង​ក្រុម​ជនជាតិ​ភាគ​តិច​ ​នៅ​ក្នុង​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

ផ្កា​ជាច្រើន​ត្រូវ​បាន​ដាក់​ក្នុង​ស្បែកជើង​​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ថ្លែងរបស់​មន្រ្តី​ក្រសួង​យុត្តិធម៌​ Seyyed Ali Reza Avai នៅ​ក្នុង​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស កាលពីថ្ងៃទី​២៧ កុម្ភៈ ២០១៨។

សមាជិក​របស់​កងកម្លាំង​ COBRAS ដែល​ជា​កងកម្លាំង​ប៉ូលិស​ជាតិ​ពិសេស​ កំពុង​ហ្វឹកហាត់​នៅ​បន្ទាយ​របស់​ពួកគេ​ក្នុង​ទីក្រុង​ Tegucigalpa ប្រទេស​ហុងឌូរ៉ាស​កាលពីថ្ងៃទី​២៧ កុម្ភៈ ២០១៨។