រូបភាពជុំវិញ​ពិភពលោក ១៣ កុម្ភៈ ២០១៨

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ស្លៀកពាក់​ជា​ព្រះ​ហិណ្ឌូ Kali សម្តែង​ជាមួយ​ភ្លើង​អំឡុង​ពិធី​បុណ្យ​Mahashivratri ក្នុង​ទីក្រុង​ Allahabad។

មន្រ្តី​ប៉ូលិស​ឃាត់​ខ្លួន​អតីត​ប្រធានាធិបតី​ក្វាតេម៉ាឡា Alvaro Colom មុន​នឹង​បញ្ជូន​លោក​ទៅកាន់​តុលាការ​នៅ​ក្នុង​ទីក្រុង។ លោក Colom​ ដែលកាន់​អំណាច​ពី​ឆ្នាំ​២០០៨ រហូត​ដល់​២០១២ ត្រូវ​បាន​ឃុំខ្លួន​ពីបទ​អំពើ​ពុករលួយ​យោងតាម​ព្រះរាជអាជ្ញា Juan Francisco Sandoval។

អ្នក​របាំ​ចិន​សម្តែង​នៅ​ក្នុង​ពិធី​អបអរ​ Spring ដើម្បី​ស្វាគមន៍​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​នៅ​ក្នុង​ទីក្រុង​ Kolkata ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​១២ កុម្ភៈ ២០១៨។

យុទ្ធជន​ទាហានស៊ីរី​ម្នាក់​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​រូង​មួយ​នៅភាគ​ខាងកើត​ទីក្រុង​ Afrin ប្រទេស​ស៊ីរី។

ផ្សែងហុយ​ចេញ​មក​ខណ​ដែល​បុរស​​កាន់សាសនា​ហិណ្ឌូ​ម្នាក់​សម្តែង​ពិធី​សាសនា​នៅ​ប្រាសាទ Pashupatinath អំឡុង​បុណ្យShivaratri នៅ​ក្នុង​ទីក្រុង Kathmandu ប្រទេស​នេប៉ាល់។

ទឹកកក​និង​ទឹក​ធ្លាក់​នៅ​ជ្រោះ Niagara Falls បុរី​ញូវយ៉កដែល​អាច​មើល​ឃើញ​ពី​ខាង​ប្រទេស​កាណាដា​កាលពី​ថ្ងៃទី​១២ កុម្ភៈ ២០១៨។