កម្រងរូបភាព៖ លោក Donald Trump ពី​កុមារភាព​មក​ទល់​ពេល​នេះ

លោក​ដូណាល់ ត្រាំ បាន​កើត​នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​១៩៤៦​ ក្នុង​ក្រុង​ញូវយ៉ក។

លោក​ Donald Trump ពេល​ជា​យុវជន​មួយ​រូប​នៅ​​សាលា​យោធា​ញូវយ៉ក​ នៅ​ឆ្នាំ​១៩៦៤។ 

អគារ​ Trump Tower ដែល​មិន​ទាន់​បាន​សាងសង់​រួចរាល់​​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​១៩៨១។ 

សេដ្ឋី​អចលនទ្រព្យ​លោក Donald J. Trump បង្ហាញ​រូប​គំរូ​ទី​ក្រុង «Television City» ដែល​នឹង​សាង់សង់​នៅ​ជ្រោយ​ភាគ​ខាង​លិច​ក្រុង Manhattan កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៥។ 

សេដ្ឋី​អចលនទ្រព្យ​លោក Donald Trump ឈរ​ថត​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​ Sikorsky នៅ​ឯ​ចំណត​ឧទ្ធម្ភាគចក្រ New York Port Authority's West 30 Street Heliport កាល​ពី​ថ្ងៃ​ទី២២ ខែ​មិនា ឆ្នាំ​១៩៨៨។

អនុប្រធានាធិបតី​លោក George Bush (ខាង​ស្តាំ) និយាយ​លេង​ជាមួយ​នឹង​សេដ្ឋី​អចលនទ្រព្យ និង​ថៅកែ​កាស៊ីណូ​លោក Donald Trump និង​អ្នកផ្សព្ធផ្សាយ​ប្រដាល់​លោក​ Don King កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​១៩៨៨ នៅ​ឯ​សណ្ឋាគារ Plaza Hotel បុរី​ញូវយ៉ក អំឡុងពេល​ពិធី​បុណ្យ​រៃ​អង្គាស​ប្រាក់​មួយ​សម្រាប់​លោក Bush ដោយ​លោក Trump។

សេដ្ឋី​អចលនទ្រព្យ​លោក Donald Trump បក់ដៃ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ជាមួយ​នឹងអតីត​ភរិយា លោកស្រី Ivana ពេល​ឡើង​នៅ​លើ​នាវា​ប្រណីត The Trump Princess ក្នុង​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ចន្ទ ទី០៤ ខែ​កក្កដា ឆ្នាំ​១៩៨៨។ លោក​ត្រាំ​បាន​ទិញ​នាវា​ពី​ស្តេច​ស៊ុលតាន់​ព្រុយណេ​ក្នុង​តម្លៃ ៣០ លាន​ដុល្លារ។

លោក​ដូណាល់ ត្រាំ​ ឈរ​ដោយ​ក្តាប់​ដៃ​ឡើង​ទៅ​លើ​ បន្ទាប់​ពី​ការ​សម្ពោធ​ Trump Taj Mahal Casino Resort ក្នុង​ក្រុង Atlantic City រដ្ឋ New Jerseys កាល​ពី​ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​១៩៩០។ ​ខាង​ក្រោយ​លោក Trump គឺ​សណ្ឋាគារ​កម្ពស់ ៤២ ជាន់។ 

អតីត​ភរិយា លោកស្រី Marla Maples (ខាង​ឆ្វេង) និង​លោក​ Donald Trump ស្វាគមន៍​អ្នកសារព័ត៌មាន​ជាមួយ​នឹង​កូនស្រី​ទើប​កើត Tiffany ខណៈ​ពេល​ពួកគេ​ចាកចេញ​ពី​មន្ទីរពេទ្យ St. Mary's Hospital ក្នុង​ក្រុង West Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​តុលា ឆ្នាំ​១៩៩៣។ 

លោក Donald Trump និង​អតីត​ភរិយា​លោកស្រី Marla Maples ថត​រូប​កាល​ពី​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​១៩៩៤។

សេដ្ឋី​អចលនទ្រព្យ​លោក Donald Trump ឈរ​ថត​រូប​នៅ​ខាង​ក្រៅ​អគារ​ផ្សារ​មូលប័ត្រ​ក្រុង​ញូវយ៉ក បន្ទាប់​ពី​ចុះ​បញ្ជី​លក់​ភាគហ៊ុន​ក្រុមហ៊ុន​របស់​លោក កាល​ពី​ថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ​១៩៩៥។ 

លោក Donald Trump ថត​រូប​នៅ​ខាង​ក្នុង​ការិយាល័យ Manhattan Office ជិត​សៀវភៅ​ចុះ​ផ្សាយ​ថ្មី​របស់​លោក​ ចំណងជើង «Trump: The Art of the Comeback»។ 

នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​១៩៩៤ លោក Donald Trump ដែល​កំពុង​ស្វែងរក​បេក្ខជន​ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ «The Apprentice» ផ្តល់​កិច្ចសម្ភាសន៍​នៅ​ Universal Studios Hollywood ក្នុង​ក្រុង Los Angeles។ 

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋលោក Donald Trump ឆ្លើយ​សំណួរ​អំឡុងពេល​ការ​ជជែក​ដេញដោល​ដណ្តើម​តំណែង​ប្រធានាធិបតី​នៅ​មហាវិទ្យាល័យ University of Nevada, Las Vegasក្នុង​ក្រុង Las Vegas កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ 

ពី​ខាង​ឆ្វេង​ លោក Donald Trump Jr បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ភរិយា​របស់​លោក លោកស្រី Melania Trump កូនស្រី Ivanka Trump និង​សាច់ញ្ញាតិ​ដទៃ​ទៀត​ ឈរ​នៅ​លើ​ឆាក​ បន្ទាប់​ពី​ការ​ជជែក​ដេញដោល​ដណ្តើម​តំណែង​ប្រធានាធិបតី​នៅ​មហាវិទ្យាល័យ Hofstra University ក្នុង​ក្រុង Hempstead ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៦។