រូបភាពជុំវិញពិភពលោក ០៧ ធ្នូ ២០១៦

លោក​យាយ Kathleen Chavez (ខាង​ឆ្វេង) សើច​ជាមួយ​នឹង​ឪពុក​របស់​យាយ​ លោក Ray Chavez (ខាងស្តាំ) អាយុ ១០៤ ឆ្នាំ នៅ​លើ​នាវា USS Condor។ លោក​តា​ដែល​ជា​អ្នក​នៅ​រស់រាន​ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បង្អស់​ ពីការ​វាយប្រហារនៅ​កំពង់ផែ Pearl Harbor ជាមួយ​នឹង​អ្នក​នៅ​រស់រាន​ដទៃ​ទៀត​ពី​នាវា USS Arizona បាន​ជួបជុំ​​ក្នុង​ពិធី​រំឮក​សង្រ្គាម​លោក​លើក​ទី​ពីរ World War II Valor នៅ​វិមាន Pacific National Monument នៅ​មូលដ្ឋាន​ទ័ព Joint Base Pearl Harbor-Hickam ក្នុង​ក្រុង Honolulu កោះ​ហាវ៉ៃ។

បាតុករ​លើ​បដា ស្របពេល​ដែល​ពួកគេ​ធ្វើ​ការតវ៉ា​នៅ​ខាង​ក្រៅ​កន្លែង​ដែល​លោក Richard Spencer ដែល​ដឹកនាំ​ចលនា​ដែល​លាយ​បញ្ចូលគ្នា​រវាង​ការ​ប្រកាន់​ពូជសាសន៍ ជាតិនិយម​របស់​ពួក​ស្បែក​ស និង​ប្រជានិយម​ និង​ដែល​លោក​ត្រៀម​នឹង​ថ្លែង​នៅ​មហាវិទ្យាល័យ Texas A&M University នៅ​សាកលវិទ្យាល័យ College Station រដ្ឋ Texas កាល​ពី​ថ្ងៃ​ទី០៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

តំណាងរាស្រ្ត និង​សមាជិក​បក្ស​ប្រឆាំង​លើក​បដា​អំឡុងពេល​បាតុកម្ម​មួយ​ទាមទារ​ឲ្យ​មាន​ការ​ចោទប្រកាន់​ដេញដោល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Geun-hye នៅ​សភាជាតិ ក្នុង​រដ្ឋធានី​សេអ៊ូល។

2019年8月15日在中国广东深圳湾体育中心走动的中国军人。

ស្រ្តី​រងរបួស​ម្នាក់​ដើរ​នៅ​កន្លែង​ដែល​រង​ការ​វាយប្រហារ​តាម​អាកាស​មួយ​នៅ​កន្លែង​កាន់កាប់​ដោយ​ពួកប្រឆាំង​នៅ​តំបន់ al-Ansari នៃ​ក្រុង Aleppo ប្រទេស​ស៊ីរី។ 

ប្រជាពលរដ្ឋ​ដើរ​ជិត​វិហារ​ឥស្លាម​មួយ​ដែល​បាន​ដួល​រលំ​ បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ផែនដី​នៅ​ក្រុង Meuredu តំបន់ Pidie Jaya នៃ​ខេត្ត Aceh ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូនេស៊ី។ រូបភាព​ថត​ដោយ​លោក Antara Foto។

ស្រ្តី​អ្នកគាំទ្រ​រដ្ឋមន្រ្តី​តាមិល​លោក Jayalalithaa Jayaraman កោរ​សក់របស់​ខ្លួន​នៅ​កន្លែង​បញ្ចុះ​សព​លោក Jayalalithaa ក្នុង​ក្រុង Chennai ប្រទេស​ឥណ្ឌា។ 

បុរស​មួយ​ក្រុម​ស្លៀកពាក់​ជា​តា​ណូ​អែល និង​ម្រេញគង្វាល​ ហើយ​ឈរ​លើ​កំពូល​ស្ពាន Sydney Harbour Bridge ជាមួយ​នឹង​ផែនទី​បង្ហាញ​ពី​ផ្ទះ​ដែល​នឹង​ត្រូវ​ទម្លាក់​កាដូ​នៅ​ថ្ងៃ​បុណ្យ​ណូអែល។

មនុស្ស​ម្នាក់​នៅ​កាត់​ដើម​សាប៉ាង​ដែល​ត្រូវ​បាន​តុបតែង​លម្អ​យ៉ាង​ធំ​មួយ​នៅ​ទីលាន Cathedral ក្នុង​ក្រុង Vilnius ប្រទេស​លីទុយអានី​ កាល​ពី​ថ្ងៃ​ទី០៦ ខែ​ធ្នូ ឆ្នាំ​២០១៦។