រូបភាព​ជុំវិញពិភពលោក ០៦ ធ្នូ ២០១៧

ម្ចាស់ក្សត្រី​អង់គ្លេស​ Elizabeth ជួប​ជាមួយ​នឹង​ George Adesola Oguntade ឧត្តមស្នងការ​នៃ​ សាធារណ​រដ្ឋសហព័ន្ធ​នីហ្សេរីយ៉ានិង​ភរិយាអ្នកស្រី Oguntade ខណ​ដែល​លោក Oguntade បង្ហាញ​លិខិតភាតរភាព​អំឡុង​ការ​ជួប​សម្ងាត់​មួយ​នៅ​វិមាន Buckingham ទីក្រុង​ឡុងដ៏។​
 

ប្រជាពលរដ្ឋ​រៀបចំ​រូប​ចម្លាក់​ព្រិលទឹកកក​សម្រាប់​ការតាំងពិព័រណ៌រូបចម្លាក់​​ព្រិល​ទឹកកក​អន្តរជាតិ​នៅ​កោះ Harbin Sun Expo ក្នុង​ទីក្រុង​ Harbin ខេត្ត Heilongjiang ប្រទេស​ចិន។

ក្រុម​ឧទ្ទាម​ Houthi Shi'ite ដើរ​កាត់​កំទេចអគារ​ Republican Palace ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញដោយការ​វាយ​ប្រហារ​តាម​អាកាសដឹកនាំ​ដោយ​ក្រុម Saudi ក្នុង​ទីក្រុង​ Sana'a ប្រទេស​យេម៉ែន។

យន្តហោះ​មួយ​គ្រឿង​ហោះ​កាត់​ព្រះអាទិត្យ​ក្នុង​រដ្ឋធានី​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា។

នាង​ Timea Korozs លេង​ជាមួយ​សុនខ​ចិញ្ចឹម​ពូជ Komondor ដែល​ជាពូជ​សុនខ​ល្បាត​នៃ​ប្រទេស​ហុងគ្រី​ ទីក្រុង Bodony។

ព្រៃឈើ​ដែល​ត្រូវ​គ្របដណ្តប់​ដោយ​ព្រិល​ពណ៌សនៅ​ជុំវិញ​បឹង Eibsee Lake នៅ​ក្បែរ​ទីក្រុង Garmisch-Partenkirchen​ ប្រទេស​អាល្លឺម៉ង់។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​មកដល់​ដើម្បី​ធ្វើការ​ថ្លែង​ក្នុង​វេទិកា​ជនស្ម័គ្រ​ចិត្ត​មួយ​ក្នុង​ទីក្រុង​មូស្គូ។

បុរស​ពីរនាក់​ដែល​មា្នក់​តែង​ជា​ Santa Claus ឯម្នាក់ទៀត​តែង​ជា Father Frost  ដែល​ជា​ Santa Claus តំណាង​របស់​ប្រទេស​រុស្ស៊ី កំពុង​សម្តែង​នៅ​ក្នុង​សួន​ Royev Ruchey ជាយ​ក្រុង​ Krasnoyarsk ប្រទេស​រុស្ស៊ី។