រូបភាព​ជុំវិញ​ពិភពលោក ០៥ ធ្នូ ២០១៨

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​អាណត្តិ​ទី​៤៣ លោក​ George W. Bush ស្ទាប​ម្ឈូស​ឪពុក​របស់​ខ្លួន​ដែល​ជា​អតីត​ប្រធានាធិបតី​ទី​៤១​លោក George H.W. Bush បន្ទាប់​ពី​ថ្លែង​នៅ​ក្នុង​ពិធី​បុណ្យ​សព​នៅ​ព្រះវិហារជាតិ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ហ្មដំរី​ម្នាក់​ចង​ច្រវ៉ាក់​ជុំវិញ​ជើង​របស់​ដំរី​​អំឡុង​ពិធី​បុណ្យ​ Vrischikolsavam ដែល​មាន​រយៈពេល​៨ថ្ងៃ​ដោយមាន​ការ​ប្រគុំ​តន្រ្តី​វាយស្គរ​នៅ​ព្រះវិហារ​ Sree Poornathrayeesa ក្នុង​ទីក្រុង​ Kochi ប្រទេស​ឥណ្ឌា។

កង់​ជាច្រើន​ត្រូវ​បាន​គរ​ទុក​ចោល​នៅ​ក្នុង​ក្រុង​ Hefei​ ខេត្ត Anhui ប្រទេស​ចិន។

ជន​ចំណាកស្រុក​ក្រាប​ចូល​តាម​រន្ធ​មួយ​ក្រោម​របង​ព្រំដែន​អាមេរិក​ក្នុង​ទីក្រុង​ Playas de Tijuana ប្រទេស​ម៉ិកស៊ិក​កាល​ពី​ថ្ងៃទិ​០៤ ខែ ធ្នូ ឆ្នាំ២០១៨។

ស្វា​កន្ទុយ​វែង​នៅ​បាលី​ Macaca fascicularis ត្រូវ​បាន​គេ​ថត​រូប​នៅ​ក្នុង​ព្រៃ​ស្វា​មួយ​នៅ​ Ubud​ កោះបាលី​ប្រទេស​ឥណ្ឌូណេស៊ី។

កម្មករ​សែង​ផ្ទែង​ដែក​មួយ​នៅ​កំពង់ផែ​មួយ​ក្នុង​ទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស។